យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមដែលប្រកាសដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៥ខែឧសភា គណបក្សរីកចម្រើន (MFP) និងគណបក្សភឿថៃ គឺឈ្នះដាច់ជាងគូប្រជែងដែលនៅសល់ក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ឧសភា ក្នុង ប្រទេសថៃ។
មេដឹកនាំគណបក្សភឿថៃបានយល់ព្រមចំពោះសំណើបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស (MFP) ហើយបានទទូចថាមិនមានគម្រោងបង្កើតរដ្ឋាភិបាលជាមួយគណបក្សនយោបាយណាមួយផ្សេងទៀតឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ឧសភា មេដឹកនាំគណបក្សភឿថៃបាននិយាយថា ជាមួយនឹងចំនួនអាសនៈសរុប ៣០៩ ក្នុងរដ្ឋសភា សម្ព័ន្ធមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាព ប៉ុន្តែការតែងតាំងនាយករដ្ឋមន្ត្រីអាស្រ័យលើ ចំនួនអាសនៈក្នុងរដ្ឋសភា កត្តាច្បាប់។
មុននេះ មេដឹកនាំ MFP លោក Pita Limjaroenrat បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយគណបក្សផ្សេងទៀត អំពីការបង្កើតរដ្ឋាភិបាលចម្រុះ ៦ភាគី រួមមានគណបក្សភឿថៃ ប្រាឆាឆាត ថៃសាងថៃ និងគណបក្សសេរីនិយមថៃ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីឆន្ទៈបង្កើតរដ្ឋាភិបាលថ្មី និងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។
គួរកត់សម្គាល់ថា គណបក្ស United Thai National Party (UTN) របស់នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក Prayuth Chan-o-cha បានត្រឹមតែឈរនៅលំដាប់ទី ៥ ប៉ុណ្ណោះក្នុងការបោះឆ្នោត។ គណបក្សប្រឆាំងរបស់ប្រទេសថៃបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី បន្ទាប់ពីបានកម្ចាត់ភាគីសម្ព័ន្ធមិត្តជាមួយយោធា ដោយបានជួយរៀបចំដំណាក់កាលនៃកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយបញ្ចប់ការដឹកនាំរដ្ឋាភិបាលជិតមួយទសវត្សរ៍ដែលដឹកនាំ ឬគាំទ្រដោយយោធា៕ ដោយ៖ ធីរីណា
រូបថត ៖ AP