ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ កាលពីសុីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, កាលពីសុីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ។

សម្តេចតេជោ បានបង្ហាញពីមោទនភាពកម្ពុជាថា, សុីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរ លំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា, នេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកថា, អបអរសាទរកម្ពុជា! អ្នកធ្វើបានហើយ ហើយធ្វើបានយ៉ាងល្អ! ៦៤ ឆ្នាំមកហើយ ដែលយើងរង់ចាំថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, សូមអរគុណ គណៈគម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងលះបង់កម្លាំងកាយ និងពេលវេលា ដើម្បីចូលរួមចំណែកជួយរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME 32nd) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ ប្រកបដោយជោយជ័យ និងមោទនភាពជាតិ។

០៥ ឧសភា ២០២៣ – ១៧ ឧសភា ២០២៣។ 

សូមអរគុណ កងកម្លាំង និងអាជ្ញាធរគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងលះបង់កម្លាំងកាយ និងពេលវេលា ដើម្បីចូលរួមចំណែកជួយរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME 32nd) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ ប្រកបដោយជោយជ័យ និងមោទនភាពជាតិ។

០៥ ឧសភា ២០២៣ – ១៧ ឧសភា ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖