ព័ត៌មានទាន់ហេតុការណ៍៖

លោក ​សាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានអញ្ជេីញចុះជួបសំណេះសំណាល​ជាមួយមន្រ្តីសុខាភិបាល​ ដែលទទួលបន្ទុកថែទាំ​ និងសង្គ្រោះបឋមដល់ក្រុមកីឡាករ​ អ្នកសំដែង​ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ-អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២៣​ នៅពហុកីឡដ្ឋានជាតិមរតក​តេជោ​ លោក ​សាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជេីញចុះជួបសំណេះសំណាល​ជាមួយមន្រ្តីសុខាភិបាល​ ដែលទទួលបន្ទុកថែទាំ​ និងសង្គ្រោះបឋមដល់ក្រុមកីឡាករ​ អ្នកសំដែង​ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ-អន្តរជាតិ​ និងទស្សនិកជន​ នៅកន្លែងប្រកួត ​កន្លែងស្នាក់នៅ​ តាមមន្ទីរពេទ្យ​ និងទីកន្លែងផ្សេងៗ​ ដែលមានភារកិច្ចទទួលអ្នក​រងគ្រោះ​ ឫមានជំងឺជាយថាហេតុ​។  

សូមបញ្ជាក់ថា, ក្នុងព្រឹត្ដិការណ៍បិទស៊ីហ្គេមនៅល្ងាចនេះ ក្រសួងសុខាភិបាលបានពង្រាយរថយន្ដសង្គ្រោះ​ ចំនួន​ ១០០គ្រឿង​ ក្នុងនោះ​រថយន្តសង្គ្រោះ​ ចំនួន ៧៨គ្រឿង រថយន្ដគ្លីនិចល័ត ៦គ្រឿង និងរថយន្ដសង្គ្រោះ​សម្រាប់ត្រៀមបម្រុង​ ចំនួន​ ១៦គ្រឿង​ ដោយមានក្រុមអ្នកសង្គ្រោះជាង១ពាន់នាក់​ ដើម្បីត្រៀមផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា ក្នុងពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ 

លោក ​សាស្រ្តាចារ្យ​រដ្ឋមន្ត្រី​ក៏បានសម្ដែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ​ ក្នុងការបំពេញភារកិច្ចបានយ៉ាងជោគជ័យ ៕

ដោយ ៖ សហការី


ចែករំលែក៖