ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៧ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣​ម្សិលមិញ​នេះ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៨,៥៤ក្រាម និង១០កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ២៤,៣៥ក្រាម។​ កញ្ឆា ស្មេីនិង​ ០,៥១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ១៨នាក់។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៨៦,៣៤ក្រាម, Ke ២៤,៣៥ក្រាម និងកញ្ឆា ០,៥១ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ៨,៩៥ក្រាម។

*៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ០,៧៥ក្រាម។

*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៩,៧១ក្រាម។

*៦ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។

*៧ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣,៣១ក្រាមនិង៥កញ្ចប់តូច។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១២ក្រាម។

*៩ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១០ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៣៣ក្រាម។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៩ក្រាម។

*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១០កញ្ចប់តូច។

*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៤,៨៤ក្រាម ៕

ដោយ៖ សហការី​


ចែករំលែក៖