ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាកំប្លែងលំដាប់ បង្កើតឲ្យមានការ ផ្ទុះសំណើច ជាមួយនឹងកាយវិការ សំដីប្រកបដោយវោហាសាស្ត្រ រឿងកំប្លែងបង្កប់ដោយអត្ថន័យអប់រំ ប្រហែលជាគាត់ ទើសចិត្តពេក ទើបបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ទៅកាន់ម្ចាស់គណនីឈ្មោះ (Danith Tum) យ៉ាងដូច្នេះថា , ផ្ញេីទៅប្អូនប្រុសម្នាក់នេះ ការខមិនរបស់ប្អូន រាងជ្រុលបន្តិចហេីយ ប្រេីពាក្យថា ( , បំប៉ោង , សណ្តាន , ) ប្អូននៅក្មេងណាស់ ប្អូនគិតបន្តិចមេីល បេីប្អូនធ្វេីការនៅក្រមហ៊ុនមួយ ដែលមេរបស់ប្អូនគាត់ធ្វេីរឿងល្អៗ ជួយសង្គម តែប្អូនជាកូនចៅ ផុសលេីកទឹកចិត្តនឹងគាំទ្រមេយេីង តេីខុសទេប្អូន? ហេីយសម្រាប់ស្រីអូន គាត់ធ្វេីរឿងល្អរៗ រាប់មិនអស់ តេីឃេីញបងផុសសរសេីគាត់ប៉ុន្មានដងហេីយ បេីកចិត្តល្អរៗបន្តិចទៅប្អូន !
សូមបញ្ជាក់ថា, ម្ចាស់គណនី facebook ឈ្មោះថា, Danith Tum បានចូលComment ថា, (ហើយមិនហាត់ពីតូចមកហាត់អីពេលចាស់ហើយ មនុស្សយើងបើមានចំណូចចិត្តអីគឺវាកើតចេញពីក្មេងមក ហើយបង។ ដឹងថាបងនិយាយដើម្បីលើកស្ទួចម្ចាស់ ព្រោះគេចែករំលែកឲ្យបងបានជំនេញ តែរឿងខ្លះ កាន់តែបំប៉ោងកាន់តែធ្វើឲ្យគេមើលឃើញពីសន្តានចិត្តខាងក្នុង)។ បន្ទាប់ពីលោក នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាងកំប្លែងលំដាប់ បានបង្ហោះថា, លុយក៏មាន កិត្តិយសក៏មាន ការងារគ្រប់គ្រងក្រុមហ៊ុនច្រេីនរកពេលសម្រាកគ្មាន តែដោយសាបេះដូងស្រលាញ់ល្បុក្កតោ គាត់ចំណាយពេលស្ទេី100% ហត់ ឈឺសាច់ នឹងចំណាយថវិការជាច្រេីន សម្រាប់ជួយថែរក្សានូវមរតកដូនតាដែលខ្មែរមាន
️។
សូមបញ្ជាក់ថា, ការបង្ហោះរបស់ លោក នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) លោកចង់ឲ្យតម្លៃទៅលើស្ត្រីកម្ពុជា ព្យាយាមលើកមុខមាត់ប្រទេសជាតិតាមរយៈ បេះដូងស្រលាញ់ល្បុក្កតោ។ ផ្ទុយទៅវិញបែរជាគណនេយ្យឈ្មោះ Danith Tum ចូល Comment នូវពាក្យ គ្មានសីលធម៌ គ្មានគំនិតលើកជាតិនិយម គ្មានគំនិតតម្កល់ផលប្រយោជន៍ជាតិជាធំ។ ទើបនាយពាក់មី បង្ហោះសារ និយាយតិច តែមានន័យជ្រៅ ថ្មើនឹងខោកអោយឈឺខួរ។ តាមរយៈការបង្ហោះរបស់នាយពាក់មី មានការចូលខំមិនច្រើនសរសើរអំពីទស្សនៈល្អៗរបស់គាត់៕
ដោយ ៖ សហការី