ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីប្រេីហិង្សាទៅលេីបុរសម្នាក់បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សេម ទីន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបររត់កង់បី។
ចំណែកជនដៃដល់ឈ្មោះ ខន ភេទប្រុស។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុខណៈរូបគាត់បានមកពីរត់កង់បីវិញគ្រាន់តែចុះពីលេីកង់បីដេីរបំណងចូលបន្ទប់ស្រាប់តែជនដៃដល់កំពុងអង្គុយលេងបៀរស្រែកឌឺដង ភ្លាមនោះរូបគាត់ក៏ស្រែកទៅវិញ ឌឺចុះឌឺឡេីង ស្រាប់តែជនដៃដល់មកចាប់ក្របួចអាវខាងក្រោយរុញផ្ទប់ជញ្ជាំងនិងវាយបណ្តាលឱ្យរងរបួស។
បន្ទាប់មកអ្នកជិតខាងក៏នាំគ្នាចាប់បំបែកចេញទៅ ក្រោយកេីតហេតុជនដៃដល់ក៏ដេញជនរងគ្រោះថាចង់ទៅប្តឹងដល់ណាប្តឹងទៅរូបគេមិនខ្វល់។
លុះព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគមន៍។
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចសមត្ថកិច្ចបានទៅធ្វេីការឃាត់ខ្លួនជនដៃដល់ដេីម្បីយកមកសួរនាំ៕
ដោយ៖សុខាសែនជ័យ