ប្រទេសអូស្ត្រាលី ៖ ភិក្ខុវជិរប្បញ្ញោ សាន សុជា លាលែងពីតំណែងព្រះចៅអធិការវត្តមណីរតនារាម កាលពីម្សិលមុិញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយមកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ភិក្ខុវជិរប្បញ្ញោ សាន សុជា បង្ហោះលើផេកផ្លូវការ ដោយមានសង្ឃដិកាថា, សូមនមស្សកាលា និងចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)។
ភិក្ខុវជិរប្បញ្ញោ សាន សុជា San Sochea បានលាចាកសិក្ខាបទនាល្ងាចនេះម៉ោង០៥នៅប្រទេសអូស្រ្តាលីតាមការបញ្ជាក់របស់គុណម្ចាស់គ្រូជាបញ្ញាវន្តសង្ឃ ដ៏ឆ្នើមមួយអង្គ នាពេលបច្ចុប្បន្ននេះ ដែលនាំខ្ញុំកុណា ស្គាល់តម្លៃពិតនៃព្រះពុទ្ធសាសនា ដែលបានឡាយក្នុងវីដេអូឃ្លីប។
ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សូមជូនពរគុណម្ចាស់គ្រូសុខសប្បាយរីករាយចំរើនក្នុងដំណើរជីវិតថ្មី🙏🙏🙏។ សូមបុណ្យកុសលគ្រូម្ចាស់បានធ្វើ បានជួយពន្យល់ធម៍មនុស្សបានច្រើនៗៗជួយតាមថែរក្សានិងទទួលបានសេចក្តីសុខសេចក្តីចម្រើនមានសំណាងល្អពេញមួយជីវិត។🙏🙏🙏 ព្រះពុទ្ធ🙏 ព្រះធម៍🙏 ព្រះសង្ឃ🙏 សាធុ សាធុៗ។
សូមបញ្ជាក់ថា, ព្រះធ្លាប់សរសេរពីប្រវត្តិព្រះ ដោយមានសង្ឃដិកាថា, ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជាខ្ញុំរៀបចំសរសេរឡើងដោយផ្ទាល់ដៃខ្លួនឯង ។ ជាធម្មតា ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែងត្រូវបានសរសេររៀបរាប់ដោយបុគ្គលដទៃ ជំនួសសាមីជីវិត ។ អ្នកសរសេរតែងតែនិយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ ព្រោះហេតុអ្វី? ព្រោះអ្នកសរសេរ ពុំបានដឹងចិត្ត ឬបំណងរបស់សាមីជីវិតច្បាស់លាស់ផង ចង់លើកតម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។ មូលហេតុនេះហើយ ដែលនាំឲ្យជីវប្រវត្តិ ខុសឃ្លាតចាកសេចក្តីពិតយ៉ាងច្រើន ។
សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ ដែលគេមិនអាចបំភ្លេចបាន ក្រោយពេលដែលលាចាកលោកនោះទេ ប៉ុន្តែដោយមិនចង់ឲ្យជីវប្រវត្តិរបស់ខ្លួន ពោរពេញដោយភាពអំនួត ឬមិនត្រឹមត្រូវតាមសេចក្តីពិត ទើបឆ្លៀតឪកាសដែលខ្លួនកំពុងមានជីវិតនៅឡើយ សរសេរជីវប្រវត្តិនេះឡើង ។ ការសរសេរនេះ ពុំមែនមានន័យថា សុជាខ្ញុំចង់អួតពីជីវិតខ្លួនឯងទេ គឺមានន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។ និយាយបែបនេះហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។
តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។ សុជាខ្ញុំ ធ្លាប់មានអាពាធធ្ងន់ស្ទើរតែដាច់ជីវិតច្រើនលើកច្រើនគ្រាមកហើយ បើមិនសរសេរទុកឲ្យហើយពិតជាហួសពេល, ដើម្បីកុំឲ្យគេយករឿងមិនពិតទៅសូធ្យភូតភរនៅមុខឈាបនដ្ឋានច្រើនពេក ។
ក្រោយពេលដែលសរសេររួច បើបុណ្យអនុគ្រោះឲ្យជីវិតខ្ញុំរស់បានច្រើនឆ្នាំតទៅទៀត ខ្ញុំក៏មិនចាំបាច់ចំណាយពេលវេលាឆ្លើយតបសំនួរ របស់ពុទ្ធបរិស័ទដោយច្រើន ដែលតែងតែចង់ដឹងពីប្រវត្តិរបស់ខ្ញុំដែរ ហើយប្រវត្តិដែលបានចារទុកក្នុងសំនេរនេះ មានសេចក្តីពិស្តារជាងការដែលខ្ញុំឆ្លើយផ្ទាល់មាត់ ។ សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ៕
ដោយ ៖ សហការី