ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកធ្យូងបីគ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១បង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១ដឺកនាំដោយលោក វរសេនីយ៍ត្រី លន់ បុនថុល ចុះបង្ក្រាបរថយន្តដឹក ផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត(ធ្យួង)បម្រុងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមប្រគល់ឱ្យជំនាញ ។

ការបង្ក្រាបរថយន្តដឹកធ្យូងនោះកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៣ត្រង់ចំណុច ភូមិ ឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ ។

 ករណីបង្រាបបទល្មើសធនធានធម្មជាតិកម្លាំងឃាត់បានរថយន្តដឹកធ្យូងចំនួន០៣គ្រឿងមាន ៖

ទី១.រថយន្តកែច្នៃម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខកំពង់ធំ2A 1013មានផ្ទុកធ្យូងពេញប្រៀបតែម្តង។

ទី២.រថយន្តកែច្នៃម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D 9054 មានផ្ទុកធ្យូងពេញប្រៀប ។

៣.រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាក់លេខ ត្បូងឃ្មុំ 2A 1264 មានផ្ទុកធ្យូងពេញប្រៀបដូចគ្នា។

រថយន្តទាំង៣ខាងលើដែលបង្ក្រាបបាននោះពុំទាន់ធ្វើការរើរាប់ចំនួនតួលេខពិតប្រាកដនៅឡើយទេរង់ចាំជំនាញផ្តល់លទ្ធផលតាមក្រោយ។

ក្នុងពេលបង្ក្រាបនោះដែរអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

 បច្ចុប្បន្ន វត្ថុតាងរក្សាទុកប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖