ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិ ទៅនាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) អនុញ្ញាតិឱ្យអ្នកសារព័ត៌មានដែលបានចុះយក ព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រួចហើយ អាចចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដោយគ្រាន់តែឱ្យតំណាងអង្គភាពបញ្ជាក់ការចូលរួមតាមរយៈការស្កេន QR Code ដូចភ្ជាប់ខាងក្រោមរួចបញ្ចូល ឈោ្មះនិងលេខសំងាត់ដែលមានស្រាប់។ ដោយឡែកសម្រាប់អ្នកសារព័ត៌មាន ដែលមិនបានចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ទេ សូមធ្វើការចុះឈ្មោះដោយភ្ជាប់មកនូវឯកសារតម្រូវដូចជា៖ ១) រូបថត ៤ x ៦- (ផ្ទាំងខាងក្រោយព័ណ៌ស ក្នុងទម្រង់ .jpg ដែលមានទំហំមិនលើសពី២MB) ២)អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនមានសុពលភាព ៣) បណ្ណសារព័ត៌មានមានសុពលភាព ៤) លិខិតចាត់តាំងពីអង្គភាពសាមី ឱ្យមុនថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ (សូមស្កេនQR Code ដើម្បីធ្វើការចុះឈ្មោះថ្មី។ សូមបញ្ជាក់ថាអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានត្រូវចុះឈ្មោះ តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនៅតាមប្រទេសរៀងៗខ្លួន៕
ដោយ៖សហការី