ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្តចតលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ បើកម៉ូតូមិនប្រយ័ត្ន បានបុករថយន្តដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣វេលាម៉ោង០៩និង០០នាទីព្រឹក នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិបារាជ សង្កាត់ស្វាយជ្រំ  ក្រុង អរិយក្សត្រ ខេត្តកណ្តាល។

     មន្ត្រីនគរបាលចរាចរណ៍ក្រុងអរីយក្សត្របានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាង សារិន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បើកម៉ូតូHonda Dream C125 ពណ៌ ខ្មៅ  ពាក់ផ្លាកលេខភ្នំពេញ1IM-5904 ។

ចំណែករថយន្តចតនៅលើចិញ្ចើមផ្លូវ ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2BQ-3153 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

   ប្រភពដដែលបន្តថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៌ ខ្មៅ  ពាក់ផ្លាកលេខភ្នំពេញ1IM-5904 បើកបរដោយឈ្មោះ នាង សារិន ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិ បារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ត កណ្តាល បើកបរពីត្បូងទៅជើង(ពីអរិយក្សត្រទៅស្វាយជ្រំ)ពេលមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយជាមួយរថយន្តមួយគ្រឿងដែលចតនៅលើផ្លូវ រថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2BQ-3153 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្ដាលអោយស្លាប់បាត់បង់ជីវិតតែម្ដង។ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានចុះវាស់វែង និងយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយជ្រំដើម្បីបន្តចាត់ការតាមនីតីវិធី។

ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

     មូលហេតុបណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្នមិនបានមើលឧបសគ្គខាងមុខ ចំណែករថយន្តឈប់ចតមិនដាក់សញ្ញាបញ្ជាក់នៃការចតឲ្យបានត្រឹមត្រូវ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖