ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយដេកលក់កូនភ្លោះ០២នាក់ដើរចុះលេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បងប្អូនប្រុសភ្លោះ០២នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង០៥ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកំពោតអណ្ដូង ស្ថិតក្នុងភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្មេងរងគ្រោះទី១មាន.ឈ្មោះ គា វិសាត ភេទប្រុស អាយុ១ខួប ៨ខែ និងទី២.ឈ្មោះ គា វិសាល ភេទប្រុស អាយុ១ខួប ៨ខែ កុមារាទាំង០២នាក់ជាបងប្អូនភ្លោះ រស់នៅចំណុចកើតហេតុខាងលើ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគឺម្ដាយកុមាររងគ្រោះបានដេកលក់ ហើយក្រោយមកកូនភ្លោះទាំង០២នាក់ក៏បាននាំគ្នាដើរទៅខាងក្រោយផ្ទះប្រមាណ៣០ម៉ែត្រពីផ្ទះ និងបានចុះលេងទឹកស្រះ ទើបបណ្តាលឱ្យលង់ស្លាប់តែម្តង៕

ដោយ៖ សូរិយា


ចែករំលែក៖