ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុចម្បងមួយ នៃករណីបាត់បង់ជីវិត និងរងរបួសនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២២ មានករណីគ្រោះថ្នាក់កើតឡើង ចំនួន ២ ៩៧៦ករណី ស្លាប់ចំនួន ១ ៧០៩នាក់ ដែលជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងរងរបួស ១៣នាក់ ក្នុងមួយថ្ងៃ។ ក្នុងនោះដែរ របួសធ្ងន់ចំនួន ២ ៥៧៩នាក់ និងរបួសស្រាលចំនួន ១ ៤៤៧នាក់។

មូលហេតុគ្រោះថ្នាក់បណ្តាលមកពី ល្បឿន ៣៩% មិនគោរពសិទ្ធិអាទិភាព ២៤% មិនប្រកាន់ស្តាំ ១១% ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩,៥% បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៩% ស្រវឹង ៣,៦% កត្តាយានយន្ត ២,៦% ងងុយ ០,៦% កត្តាផ្លូវ ០,៤% អាកាសធាតុ ០,១% និងកត្តាភ្លើងសញ្ញា ០,១%។

យើងសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើង ហេតុនេះហើយ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នោះ អ្នកធ្វើដំណើរគ្រប់រូបត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្តិភាពរបស់យើងទាំងអស់គ្នា៕

ដោយ៖ សហការី


ចែករំលែក៖