ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជនជាតិ​ចិន​ បើករថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ

ចែករំលែក៖

ខេត្តកោះកុង៖ មន្រ្តីនគរបាលស្រុកគីរីសាគរ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បង្កឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បានបើករថយន្តបុកគ្នាម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ​។ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិពាមកាយ  ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

មន្រ្តីនគរបាលស្រុកគីរីសាគរ បានបន្តថា​ រថយន្តបង្កម៉ាកព្រុស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 2BT-9380 អ្នកបើកបរឈ្មោះ YANGCHANGBO ភេទប្រុស  អាយុ៣៣ឆ្នាំ  ជនជាតិចិន បានបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខតាកែវ 1AA-9028 អ្នកបើកបរឈ្មោះ រៀង កេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ដៅ ឃុំពេជ្រផ្សារ ស្រុកកោះអណ្ដែត ខេត្តតាកែវ មុខរបរកម្មករសំណង់ (ស្លាប់) ។  

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាន ៕

ដោយ​៖ សហការី​


ចែករំលែក៖