ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបាននៅស្រុកថ្មគោល។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងគ្រឿងញៀនជាក់ស្ដែង នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ឈៀង ឈាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគោកតាគង់ ឃុំបល័្លង្គស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១១,៥៤ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសទៅតាមច្បាប់៕
ដោយ៖ សហការី