ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិចបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស្តារិចមួយគ្រឿងម្ចាស់បេីកលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៣ នៅមុខស្ថានទូតវៀតណាម​ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។ 

     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខកំពង់ស្ពឺ2B-6286​  ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ក្រោយកេីតហេតុមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖