ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅ បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

 សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអត្ថន័យនៃបទនេះគឺខុសជាខ្លាំង។

សម្ដេចថា៖ «ទាក់ទងទៅនឹងការសម្ពោធសាកលវិទ្យាល័យសីហមុនីរាជធានីទេតែដោយចម្រៀងទៅសម្ពោធសាកលវិទ្យាល័យសម្ដេចព្រះសីហនុឯណានោះវិញ»។

សម្ដេចថាមានការតែងនិពន្ធបទចម្រៀងច្រើនក៏ប៉ុន្តែគួរណាស់តែផ្ដោតទៅលើភាពត្រឹមត្រូវនៅបទចម្រៀងទាំងអស់នោះ៕

ដោយ ៖ សិលា


ចែករំលែក៖