ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបត់កាត់មុខរថយន្តឡង់គ្រីស័រត្រូវរថយន្តឡង់គ្រីស័របុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងបេីកបរវ៉ាជែងខាងឆ្វេងនៃរថយន្តឡង់គ្រីស័រមួយគ្រឿងហេីយបានបត់ស្តាំកាត់មុខធ្វេីឱ្យរថយន្តឡង់គ្រីស័រចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតហេីយរថយន្តកូរ៉េបានបេីកចូលក្នុងឃ្លាំងបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិទួលកី​ សង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡង់គ្រីស័រ​ ពណ៌ស​ (ដោះស្លាកលេខចេញក្រោយកេីតហេតុ)ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខាងមុខរថយន្តកូរ៉េដឹកទំនិញ​ ខណៈមកដល់ចំណុចកេីតហេតុរថយន្តកូរ៉េក៏បានវ៉ាជែងខាងឆ្វេងដៃភ្លាមនោះក៏ទាញចង្កូតបត់មកខាងស្តាំកាត់មុខរថយន្តឡង់គ្រីស័រធ្វេីឱ្យម្ចាស់រថយន្តឡង់គ្រីស័រចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តឡង់គ្រីស័រយ៉ាងដំណំ។ បន្ទាប់មករថយន្តកូរ៉េបេីកចូលក្នុងឃ្លាំងដែលនៅជាប់កន្លែងកេីតហេតុបាត់។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖