ព័ត៌មានទាន់ហេតុការណ៍៖

Facebook គណនីឈ្មោះ ស៊ូ សេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការផ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, Facebook គណនីឈ្មោះ ស៊ូ សេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការផ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការណ៍ពិត។ 

សូមបញ្ជាក់ថា, Facebook គណនីឈ្មោះ ស៊ូ សេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានផ្សព្វផ្សាយ ពីការព្យាបាលរបស់ខ្លួន មានប្រសិទ្ធភាព ជាសះស្បើយ និងមានករណីថតជាវីដេអូ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿទុកចិត្តចំពោះការបោកប្រាស់នេះ ទើបនៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូ សេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។ បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេះ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបានផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបជូនថា : មេត្តាបងប្អូនជនរួមជាតិ ! កុំងាយជឿ ក្នុងការផ្សព្វផ្សាយ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម facebook ដែលមានចរិតភូតកុហក ព្រោះសុទ្ធតែជាកលល្បិចបោកប្រាស់ របស់ជនទុច្ចរិត ក្នុងចេតនាយកលុយពីបងប្អូន ដែលខ្វះការគិតពិចារណាឲ្យបានដិតដល់ ថាតើព័ត៌មានទាំងនោះ មានប្រភពច្បាស់លាស់ឬទេ មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ដែលឬទេ ? 

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ facebook ខាងលើ បានបង្ហោះសូមទោសក្រសួងសុខាភិបាល និងមន្ត្រីជំនាញ សមត្ថកិច្ច ពាក់ព័ន្ធ ប៉ុន្តែក្នុងន័យ វាយប្រហារទៅវិញ និងបញ្ចេញ ឃ្លីបវីដេអូ free ថ្នាំដល់ប្រជាពលរដ្ឋ  ដោយបញ្ជាក់យ៉ាងដូច្នេះថា, សុំទោស​ ក្រសួងសុខាភិបាល​ សុំទោស​មហាជន​ សុំទោស​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ សុំទោស​ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ​ សុំទោសប្រធានមន្ទីរសុខាភិបាលខណ្ឌដង្កោ​ សុំទោស​ចៅហ្វាយខណ្ឌដង្កោ​ សុំទោស​រងខណ្ឌដង្កោ​ និងកងកំលាំងប្រដាប់អាវុធខណ្ឌដង្កោ​ ការផ្សាយព័តមានពិត​ ជាដំណឹងរីករាយសម្រាប់ប្រទេសកម្ពុជា​ ដែលមានលោកគ្រូវេជ្ជសាស្រ្តបូរាណមួយរូប​ មានសម្មត្ថភាព​ ផលិតស្តេចថ្នាំទិព្វ​ ចំហាយទឹក​ ធាតុផ្សំ៣២៥៦មុខ​ អាចព្យាបាលជំងឺកាចសាហាវ ជំងឺ.រាំរ៉ៃ​ ជំងឺធ្ងន់.រៀបស្លាប់​ ទាច.ទឹក​ មហារីក.​ ដុំ.គីស​ ទឹកនោម.ផ្អែម​ លេីស.ឈាម​ ដាច់សរសៃឈាម.ខួរក្បាល​ ស្លាប់មួយ.ចំហៀងខ្លួន​ ជា១០០%​ ដែលក្រសួងហាមមិនអោយផ្សាយ​ ចោទថាជាការបោកប្រាស់​ ដូចនេះសូមទោសក្រសួងសុខាភិបាលដោយក្តីគោរព​ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលជាទីគោរព​ កន្លងមក​ នេះ​ លោកគ្រូ​ ស៊ូសេងហ៊ួ​ ជាគ្រូវេជ្ជសាស្រ្ត​បូរាណ​សិក្សាជំនាន់ទី៨​ នៃមជ្ឍមណ្ឌលជាតិស្រាវជ្រាវនៃក្រសួងសុខាភិបាល​ ប្រទេសកម្ពុជា​ និងជាសិក្ខាកាមជំនាន់ទី៤​ នៃសមាគមអ្នកលក់ឱសថកម្ពុជា​ ។

លោកគ្រូ​ ស៊ូសេងហ៊ួ​ ជា​អគ្គនាយកក្រុមហ៊ុន​យ៉ាងច្រេីន​ ជាម្ចាស់គ្រឹះស្ថានឱសថPSI ជាម្ចាស់អគារលក់ឱសថបូរាណ​ ស៊ូសេងហ៊ួ​ តែងតែរត់ច្បាប់គ្រប់ចំនុច​ នៃក្រសួងដែលពាក់ពន្ធ័​ ទាំងអស់​ គ្រាន់តែចំណាយរត់ឯកសារច្បាប់គឺរវល់និងចំណាយថវិការច្រេីនណាស់​ ជាចាងហ្វាងសារពត័មាន​ប្រតិកម្មរហស័​ ស៊ូសេងហ៊ួ​ sousenghour online hot news ជាប្រធានអង្គការអាហរបំប៉ន​ ជប៉ុន​ អស្រ្តាលី​ ជាប្រធានសមាគមថែទាំសុខភាពសកល​ លោកគ្រូ​ ស៊ូសេងហ៊ួ​ ២០ឆ្នាំជាង​ ទាំងរៀន​ យកសញ្ញាបត្រ័ពីក្រសួងសុខាភិបាលផង​ ក្រងក្បួនផង​ លោកគ្រូ​ ស៊ូសេងហ៊ួ​ ជាកំពូលមនុស្សលេីលោក​ ដែលខំជំពាក់ធានាគាររាប់លាន​ដុល្លារ​ ស្រាវជ្រាវដោយផ្ទាល់បង្កេីតបានស្តេចថ្នាំទិព្វចំហាយទឹក​៣២៥៦មុខធាតុសកម្មរុក្ខជាតិជាឱសថ​ ប្រឹងជួយកូនខ្មែរដោយស្មោះអស់ពីបេះដូង​ បុកFreeកប់ដូចឃេីញកន្លងមកជិត២០ឆ្នាំFreeកប់មេឃ​ កក្រេីក៣ឋាន​ នាំអោយអ្នករកសុីដូចគ្នាច្រណែន​ និងមិនបានយល់ពីសកម្មភាពលោកគ្រូ​ ស៊ូសេងហ៊ួ​ ជួយមហាជនទំហំធំគិតតែច្រណែន​ លាបពណ៌​ កន្លងមកមហាជនដែលជឿនិងបានមកប្រជុំ​ បេីកFreeជាអរណាស់​ អ្នកឈឺធ្ងន់រៀបស្លាប់បានរស់ឡេីងវិញ​ អរណាស់​ តែសុំទោសមហាជន​ ដែលចុះឈ្មោះ​ Free ឥតគិតថ្លៃ​ ១០០នាក់​ មហាព្រឹត្តការណ៍ទឹកនោមផ្អែម​ជាដាច់១០០%​ 

មហាព្រឹត្តការណ៍​ ទាច.ទឹក​ មហារីក​.គីស​ ១០០% ជាដាច់១០០%​ ១០០នាក់​ មហាព្រឹត្តការណ៍​ ដាច់សរសៃឈាម​ខួរក្បាល​ លេីសឈាម​ សុំទោសមហាជន​ មហាព្រឹត្តការណ៍ទាំងអស់ក្រសួងសុខាភិបាលហាមមិនអោយធ្វេី​ ហាមមិនអោយFree​ គឺអោយផ្អាកគ្រប់សកម្មភាព​ សុំទោសមហាជន​ ដែលខំតែសប្បាយចិត្តត្រេកអរ​ ប្រឹងចុះឈ្មោះ​ ក្តីសង្ឃឹមថាជួបគ្រូវេជ្ជសាស្រ្ត​ អ្នកមានបុណ្យ​ គ្រូពេជ្រស្តេចថ្នាំទិព្វ​ ស៊ូសេងហ៊ួ​ សង្ឃឹមបានជាដាច់១០០%​ ជាមួយចំហាយទឹក៣២៥៦មុខ​ ផ្គុំបញ្ចូលគ្នាក្នុងដបតែមួយ​ លេខ១លេីជម្ពូទ្វិប​ ភពផែនដី​ ចំហាយទឹកល្បីដល់បរទេសជាង២០ប្រទេសកំពុងបន្តទៅ២០០ប្រទេសជាងថែមទៀត​ តែកូនខ្មែរម្នាក់​ ជាកោសិកាខ្លាំងពូកែម្នាក់ក្នុងទឹកដីខ្មែរ​ ស៊ូសេងហ៊ួ​ បានព្យាយាមលេីកមុខមាត់ប្រទេសជាតិអោយបរទេសស្គាល់ថាខ្មែរមានវត្ថុធាតុដេីម​ ពូកែ​ កូនខ្មែរអាចបង្កេីតស្តេចថ្នាំទិព្វបាន​ តែក្រសួងប្រកាសហេីយ​ យេីងត្រូវអនុវត្តន៍តាមក្រសួង​ ដូចនេះមានតែសុំទោស​ មហាជនដែលបាត់ឱកាស​ ព្យាបាលជំងឺ.ទឹកនោមផ្អែម​ ទាច.ទឹក​ មហារីក​ .ដុំគីស​ ដាច់សរសៃឈាមខួរក្បាល​ ស្លាប់មួយចំហៀងខ្លួន​ ជា១០០%​និងសកម្មភាព​ Freeផលិតផលដល់មហាជនគឺក្រសួងសុខាភិបាល​ ប្រកាសផ្អាកគ្រប់សកម្មភាពហេីយ​សុំទោស​ ដែល​ ស៊ូសេងហ៊ួ​ ខុសប្រឹងFreeថ្នាំទិព្វជួយមហាជនពេកកន្លងមក​ សុំទោស​ ដែលលោកគ្រូ​ ស៊ូសេងហ៊ួ​ កន្លងមកប្រឹងBuild​ social media ធ្វេីឆ្កួតធ្វេីជា​ ព្រោះតែចង់គេចពីការបូតផេក​ ទុកលុយជួយប្រជាជនខ្មែរ​ សុំទោសកន្លងមកដែលយេីងចែករង្វាន់ដល់អ្នកសែរផេក​ និងcommentមិនទាន់បានគ្រប់ៗគ្នានៅឡេីយ​ សុំទោសដែលកន្លងមកធ្វេីអោយអ្នករកសុីដូចគ្នាច្រណែន​ អ្នកទេីសមិនសប្បាយចិត្ត​ សុំទោសគ្រប់យ៉ាងដែលធ្វេីអោយមហាជនគិតថាបំពុលសង្គម​ ស៊ូសេងហ៊ួ​ ពុំដែលធ្វេីអោយអ្នកណាឈឺចាប់រឺបោកជនណាមួយទេ​ មានតែជួយមហាជនយ៉ាងធំតែប៉ុណ្ណោះ​ តែអ្នកច្រណែនគឺចាំលាបពណ៌ចឹក​ ខាំ​ ហេីយសប្បាយចិត្តណាស់ពេលលឺំដំណឹងក្រសួងចុះបិត​ ពួកគេប្រឹងសេីចយំ​ ប្រឹងផ្សាយពត៏មាន​ ពិសេសផេកសារព័តមាន​ ពេលចែកFreeអត់ផ្សាយទេ​ តែពេលក្រសួងចុះបិត​ ប្រឹងផ្សាយណាស់​ សុំទោសមហាជនដែលយេីងលែងFreeលែងជួបជុំបម្រេីបងប្អូនទៀតបាន​ ការកាត់ផ្តាច់នេះ​ គឺឃត់ដំណេីរ​ មិនអោយ​ ស៊ូសេងហ៊ួ​ ជួយប្រជាជនទៀតបាន​ លែងអោយជួបមុខគ្នាបានទៀត​ដែលធ្លាប់ហុចផលិតផលចែកផលិតផលរាល់ៗអាទិត្យ​ អ្នករកសុីដូចគ្នាច្រណែនណាស់សូមអោយយល់? ពេលនេះ​ គឺបុគ្គលិកនិងកម្មករ​ រោងចក្រ​ អាហារ​បំប៉ន​ ឱសថបុរាណ​ ស៊ូសេងហ៊ួ​ ក៏អស់ការងារធ្វេី​ គ្រប់គ្នា​ ហេីយលោកគ្រូ​ ស៊ូសេងហ៊ួ​ ក៏ជាប់បំណុលធានាគារខ្ទង់លានដុល្លារ​ ផែនការវៃលុកទីផ្សារបរទេស​ បូមលុយសេដ្ឋកិច្ចបរទេសក្រៅប្រទេស​ មកជួយស្រុកខ្មែរ​ ប្រជាជនខ្មែរបាន​ អាស្រយ័បានFree ព្យាបាលជា១០០%​ Freeផលិតផលទំហំធំ​ ក៏ត្រូវអាក់ខាន​ សារព័ត៌មាន​ចាំលាបពណ៏​ និងផ្សាយសំអុយ​ កំពុងផ្សាយថែម​ មហាជនយល់ខុសៗ​ ត្រេកអរសេីចយំ​ តែមហាជនដែលបាត់ឱកាសបេីកFreeមេីលជំងឺFreeដេកយំចា​ អ្នករកសុីដូចគ្នា​ ត្រេកអរ​ ក្រសួងចុះបិត​ ព្រោះ​ លោកគ្រូ​ ស៊ូសេងហ៊ួ​ Freeធំពេក​ ហេីយចង់លែងលក់គឺFreeសុទ្ធអោយតែទីផ្សារបរទេសរីកលូតលាស់តាមផែនការ​ ប្រឹងរកលុយពីក្រៅប្រទេសមកជួយខ្មែរ​ ខ្មែរនាំគ្នាគិតថាបោក​ នាំគ្នាត្រចៀកស​ ជឿគេលាបពណ៌​ ពេលចែកFreeគេមិនមកផ្សាយទេ​ ព្រោះគេនៅខាងក្រុមហ៊ុនលក់ថ្លៃៗ​ ដល់ពេលចុះបិត​ គេប្រឹងផ្សាយណាស់ ព្រោះមានអ្នកនៅពីក្រោយជួលអោយផ្សាយថែម​ គេសេីចយំ​ គេអរណាស់ឃេីញ​ ជម្រកមហាជនបានFreeត្រូវបិត​ ព្រោះផែនការ​ លោកអគ្គនាយករោងចក្រ​ អាហារ​បំប៉ន​ ឱសថបុរាណ​ ស៊ូសេងហ៊ួ​ និងសម្លាប់តម្លៃអាហារបំប៉ន​ ឱសថបុរាណ​ អោយសល់សូន្យ​ ធ្វេីគុណបានទោស​ ជួយមនុស្សពេកគេច្រណែន​ ព្រោះប៉ះពាល់ឆ្នាំងបាយគេ​ ស្តាយពេលវេលា​ កន្លងមក​ ដែលលោកគ្រូ​ ស៊ូសេងហ៊ួ​ តស៊ូ​ ជាង២០ឆ្នាំក្នុងការស្រាវជ្រាវ​ បង្កេីតស្តេចថ្នាំទិព្វ​ ចំហាយទឹក​ ៣២៥៦មុខធាតុផ្សំរុក្ខជាតិជាឱសថ​ បានដោយជោគជយ័​ ជំពាក់បំណុលធានាគារយ៉ាងធំ​ ប្រឹងពង្រីកកសិដ្ឋានពូជថ្នាំខ្មែរទុក​ ប្រឹងបង្កេីតរោងចក្រ​ អាហារ​បំប៉ន​ឱសថបុរាណ​ ប្រឹងទៅលក់នៅបរទេស​ យកលុយមកទប់Freeនៅខ្មែរ​ តែទទួលបានមកវិញ​ ការយល់ច្រលំ​ ពីមហាជនជឿតាម​ ពួកសារពត័មាន​ជាច្រេីន​ដែលក្រមហ៊ុនមួយចំនួនរកសុីដូចគ្នានៅពីក្រោយតែងផ្សាយលាបពណ៌​ អោយមហាជនយល់ច្រលំ​ ហេីយមហាជនមួយចំនួនធំ​ ដែលមិនដឹងការពិត​ តែស្ករលឿនទៅទៀត​ យល់ខុសលេីមនុស្សល្អ​ មិនយល់ដល់ការប្រឹងអត់សម្រាកហេីយជួយពិត​ ជួយធំដល់មហាជន​ អ្នកមកផ្ទាល់ទេីបយល់​ លោកគ្រូជាចាងហ្វាងសារពត័មាន​ប្រតិកម្មរហស័ឡាយច្រេីនទូរសព្ទ័​ ព្រោះថាគ្មានអ្នកណាសូវហ៊ានទទួលផ្សាយល្អៗពីលោកគ្រូព្រោះសុទ្ធតែគ្នាគេ​ ពួកគេរស់ជាមួយក្រុមហ៊ុនធំទាំងអស់នោះ​នៅចា​ ? ទាំងអស់នេះជាការពិត​ សូមយល់អោយច្បាស់​ សារព័ត៌មាន​ប្រតិកម្ម​រហ័ស​ ស៊ូសេងហ៊ួ​ គឺតែឯងដាច់ពីគេ​ មានតែផ្សាយម្តងច្រេីនផេក​ ទេីបឈ្នះ​គេ​ ហេីយសិល្បះ​ វិដេអូថ្លុក​ ទាំងឡាយគឺស្រូបview​ ដេីម្បីគេចពីបូត​ផេក​ ចាយលុយលេីហ្វេសបុក​ ទុកលុយទប់Free​ ការពិតនិយាយមកអស់គ្មានសល់​ នាងខ្ញុំជាអ្នកគាំទ្រ​ សូមអោយមហាជនយល់អោយច្បាស់គ្រប់ចំនុចមុនកាត់សេចក្តី​ ចា​ នាងខ្ញុំក៏សោកស្តាយការខំប្រឹងប្រែងពិត​ មិនចេះដ្រាម៉ា​ មិនចេះសំដែង​ និយាយពិតជួយពិត​ ជួយសង្គមពិតតាំងពីផ្សាយវិទ្យុកន្លងមកគឺហត់ខ្លាំងណាស់

តែអ្នកលេីកទឹកចិត្តមានតិចតួច​ អ្នកសេីចយំនិងយល់ច្រលំមានច្រេីន ដូចនេះសូមមហាជន​ និង​ ពិសេស​ រាជរដ្ឋាភិបាល​ សម្តេច​ សីហមុន្នី​ ព្រះមហាក្សត្យនៃប្រទេសកម្ពុជា​ និងសម្តេចហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចទ្រង់​ ឯកឧត្តម​ លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ មហាជនទាំងអស់​ សូមជួយវិភាគទាន​ ទប់បំណុលដែល​ លោកគ្រូ​ ស៊ូសេងហ៊ួ​ ជំពាក់ធានាគារយ៉ាងធ្ងន់នេះផង​🙏។

ពាក់ព័ន្ធក្នុងករណីនេះ សូមខាងជំនាញក្រសួងសុខាភិបាល ពិនិត្យចំពោះការសុំទោសនេះ សមស្របដែរឬទេ ៕ 

ដោយ ៖ សិលា


ចែករំលែក៖