ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចសម្ភារៈនិងកាត់ខ្សែភ្លើងផ្ទះដែលគេទុកចោល

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៩និង១០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទលួចដោយចូលទៅក្នុងផ្ទះជនរងគ្រោះចាក់សោទុកចោលលួចសំភារ:និងលួចកាត់យកខ្សែភ្លើងដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ ៦១ ផ្លូវលេខ៣១៥ ក្រុមទី២៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ 

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យឈ្មោះ លាង ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចប្រមូលវត្ថុតាងចាប់យកមាន:

១-កូនកាំបិតចិតបន្លែចំនួន០១។

២-ទូល្វីសចំនួន០៣ ។

៣-សោមាត់ចំនួន០៤។

៥-ម៉ាឡេតចំនួន០១ ។

៦-កន្ត្រៃមួយ។

៧-កន្ត្រៃកាត់ដែកមួយ (ជារបស់ជនសង្ស័យធ្វើសកម្មភាពលួច) ។

៨-ខ្សែភ្លើងធ្វើអំពីស្ពាន់ (ស្រាត)មួយដុំ(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះកាត់យកស្ពាន់លក់) (ចាប់យកពីជនសង្ស័យឈ្មោះ លាង ហេង ។ 

មន្ត្រីនគរបាលខាងលើបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធិន សៅ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវP08 បូរីជីបម៉ុងសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

-សំភារ:បាត់បង់របស់ជនរងគ្រោះមាន៖ម៉ាស៊ីនត្រជាក់ចំនួន១៧គ្រឿងនិងខ្សែភ្លើងមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖