ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ ចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ ម៉ានូអែល គាត់ទទួលបានសញ្ជាតិខ្មែរហើយ តាមរយៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ហើយលោកក៏ចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។

នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លើ facebook ផ្លូវការ របស់លោក។ 

លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរថា, #ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួលសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។ 🙏🏻❤️🇰🇭

លោកបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។

#គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន!

ដោយក្តីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន🙏🏻❤️🇰🇭 ៕

ដោយ ៖ សហការី


ចែករំលែក៖