ព័ត៌មានទាន់ហេតុការណ៍៖

អតិផរណារបស់ប្រទេសបារាំងបានធ្លាក់ចុះមកដល់កម្រិតទាបបំផុត

ចែករំលែក៖

អតិផរណារបស់បារាំងបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយឆ្នាំ ខណៈដែលតម្លៃថាមពល និងអាហាររបស់ប្រទេសនេះក៏ធ្លាក់ចុះដូចគ្នា

តម្លៃទំនិញបានកើនឡើង ៦ ភាគរយនៅក្នុងខែឧសភា ធ្លាក់ចុះពី ៦.៩ ភាគរយនៅក្នុងខែមេសា និងទាបជាងការព្យាករជាច្រើន។

តម្លៃថាមពលបានកើនឡើងត្រឹមតែ ២ ភាគរយប៉ុណ្ណោះ ធៀបនឹង ៦.៨ ភាគរយនៅក្នុងខែមេសា។ តម្លៃម្ហូបអាហារបានធ្លាក់ចុះដល់ ១៤.១ ភាគរយនៅក្នុងខែឧសភាពី ១៥ ភាគរយកាលពីខែមុន

ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​គាំទ្រ​ដល់គោលការណ៍​ដែល​ថា​ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​មិន​ត្រូវ​ដំឡើង​អត្រា​ការ​ប្រាក់​បន្ថែម​ទៀតដើម្បី​គ្រប់គ្រង​អតិផរណា។ កាល​ពី​ខែ​មុន ​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ជា​លើក​ទី​ប្រាំពីរ​ជាប់​គ្នា​ដោយចាប់ពី០.២៥ភាគរយ​ដល់ ៣.២៥ ភាគរយ។

ការបន្ធូរបន្ថយការប្រាក់នេះក៏ ត្រូវបានបង្ហាញពីផលល្អដោយទិន្នន័យពីប្រទេសអាល្លឺម៉ង់ ដែលអតិផរណាបានធ្លាក់ចុះដល់ ៦.៣ ភាគរយនៅក្នុងខែឧសភាពី ៧.៦ ភាគរយនៅក្នុងខែមេសា ៕

ប្រភព៖ https://www.thisismoney.co.uk/


ចែករំលែក៖