ព័ត៌មានទាន់ហេតុការណ៍៖

ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ អ្វីៗ​ដែល​បុព្វបុរស​ខ្មែរ​យើង​បង្កើត​ និង​បាន​បន្សល់​ទុក​ គឺ​សុទ្ធតែ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ហេីយ​អស្ចារ្យ​ខ្លាំង​ណាស់

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីដ៏ឆ្នើមលំដាប់ពិភពលោក របស់កម្ពុជា អ្នកស្រី ស្រួង ភាវី បានគ្រងឈុតមេទ័ពស្រីសម័យអង្គរ អ្វីៗ​ដែល​បុព្វបុរស​ខ្មែរ​យើង​បង្កើត​ និង​បាន​បន្សល់​ទុក​ គឺ​សុទ្ធតែ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ហេីយ​អស្ចារ្យ​ខ្លាំង​ណាស់ ។

ភាវីបានបង្ហោះ លើ facebook ផ្លូវការ ដោយបញ្ចេញនូវ ទស្សនៈ មោទនភាព​ដែល​កេីត​មក​ជា​កូន​ខ្មែរ​ លេី​ដែនដី​សុវណ្ណ​ភូមិ​ដ៏​ផូរផង់​ ហេីយ​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​រៀប​រាប់​គណនា​ពុំ​ឡេីយ។

ស្រួង ភាវីបាន សរសេរថា : ឈុតមេទ័ពស្រីសម័យអង្គរ🙏🥺

បេី​មេីល​ត្រឹម​រូប​ភាព​ ពុក​ម៉ែ​បងប្អូន​ប្រកដ​ជា​គិត​ថា​ ពេល​ខ្ញុំ​បាន​ស្លៀកពាក់​ឈុត​នេះ​ មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ណាស់​ហើយ​។ តែតាម​ពិត​មិន​ដូច្នេះ​ទេ​ អារម្មណ៍​ខ្ញុំ​ពេល​គ្រង​ឈុត​នេះ​ គឺ​ក្រៀមក្រំ​បំផុត​ ព្រោះ​ថា​ អ្វីៗ​ដែល​បុព្វបុរស​ខ្មែរ​យើង​បង្កើត​ និង​បាន​បន្សល់​ទុក​ គឺ​សុទ្ធតែ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ហេីយ​អស្ចារ្យ​ខ្លាំង​ណាស់​។ 

អ្នកស្រីបានលើកឡើងថា, គិត​ដល់​ចំណុច​នេះ​ ទេីប​ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​ក្រៀមក្រំ​ ព្រោះ​ខ្លាច​បាត់បង់​ទៅ​វិញ​ នូវ​អ្វី​ៗ​ទាំង​អស់​ដែល​បុព្វបុរស​យេីង​បង្កើត​បាន​ និង​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រៀន​យក​និង​ថែរក្សា​ឱ្យ​បាន​រីកចម្រើន​និង​គង់​វង្ស​ផង​។ 

តែ​គ្រប់​យ៉ាង​ហាក់​ពុំ​ដូច្នោះ​ទេ​ ព្រោះ​សព្វថ្ងៃ​អ្វីៗ​ដែល​បុព្វបុរស​យេីង​បន្សល់​ទុក​ គឺ​តិច​តួច​ណាស់​អ្នក​ដែល​ខ្វល់ខ្វាយ​គិតគូរ​ថែរក្សា​ការពារ​អ្វី​ៗ​ដែល​ជា​របស់​ខ្លួន​ បែរ​ខ្វល់ខ្វាយ​គិតគូរ​ណាស់​អ្វី​ដែល​ជា​របស់​គេ​ទៅ​វិញ​។ 

យេីង​ទាំងអស់​គ្នា​ គួរ​តែ​មោទនភាព​ដែល​កេីត​មក​ជា​កូន​ខ្មែរ​ លេី​ដែនដី​សុវណ្ណ​ភូមិ​ដ៏​ផូរផង់​ ហេីយ​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​រៀប​រាប់​គណនា​ពុំ​ឡេីយ​។ 

សូម​កូន​ខ្មែរ​គិត​ឡេីង​វិញ​ កុំ​ឱ្យ​ហួស​ពេល​ សូម​ចូលរួម​ស្រលាញ់​នូវ​អ្វី​ៗ​ដែល​ខ្មែរ​មាន​ សូម​ចូល​រួម​ថែរក្សា​ការពារ​ឱ្យ​បាន​រីកចម្រើន​ និង​គង់​វង្ស​ជា​និរន្ត​ផង​ចុះ​🙏 ៕

ដោយ ៖ សិលា


ចែករំលែក៖