ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៣ក្រសួងការ បរទេសម៉ាឡេស៊ីបានសេចក្តីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា លោក សម រង្ស៊ី ចាកចេញពីប្រទេសម៉ាឡេស៊ីហើយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ទាក់ ទិននឹងវត្តមាន សម រង្ស៊ី លើទឹកដីម៉ាឡេស៊ីនេះ ក្រសួងការបរទេសម៉ាឡេស៊ី ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim មិនបានដឹងនោះទេ។
សេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានដឹងយ៉ាងដូច្នេះថា៖
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី
ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato’ Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។
Putrajaya ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ ៕
ដោយ៖ សូរិយា