ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានជំងឺប្រចាំកាយបានសម្រេចចិត្តផឹកថ្នាំបំពុលសត្វកណ្តុរសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៣នេះថា មានករណីស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងស្រែបង្កការភ្ញាក់ផ្អើល ដោយគេសង្ស័យថាស្ត្រីខាងលើអាចនឹងផឹកថ្នាំបំពុលសត្វកណ្តុរដែលមានកំប៉ុងថ្នាំនៅជិតនោះ។ ប្រភពបន្តទៀតថា ស្ត្រីខាងលើមានជំងឺរុំារ៉ៃប្រចាំកាយយូរឆ្នាំមកហើយ មូលហេតុដោយសារតែប្តីរបស់គាត់បានចុះចោលនេះបើតាមការបញ្ជាក់របស់ឈ្មោះ ហាយ​ ចិន្តា​ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្អូនបង្កេីត​របស់សព។

    សមត្ថកិច្ចបានអោយដឹងថា សពមានឈ្មោះ​ ហាយ​ ចរិយា  ភេទ​ស្រី​ អាយុ​ ៥៣ឆ្នាំ​ នៅភូមិត្រាំរនាប​ ឃុំអង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។

    ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានទៅពិនិត្យ វិភាគដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍សហការជាមួយលោកមេឃុំ លោកមេភួមិ ក្រុមគ្រួពេទ្យបង្អែក បានធ្វើការត្រួតពិនិត្យលើសាកសព និងមានការបំភ្លឺពីប្អូនជនរងគ្រោះផងនោះដោយបញ្ជាក់ច្បាស់ថាសពស្ត្រីខាងលើពិតជាមានជំងឺរុំារ៉ៃយូរឆ្នាំមក​ហេីយ​ ។

   ក្រោយមកសមត្ថកិច្ចបានប្រគល់សពស្ត្រីខាងលើអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖