ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណីទូទាំងប្រទេសថ្ងៃទី០៣ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់ ២៥នាក់ (ស្រី ៤នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១១១,៣៣ក្រាម និង១៥កញ្ចប់តូច។​ និងកេតាមីន (Ke) ស្មេីនិង​ ១,៩០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៨៤ក្រាម។

*២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,៣៦ក្រាម។

*៣ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ០,៩៤ក្រាម។

*៥ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦,៦២ក្រាម។

*៦ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ៧៦៥,៩០ក្រាម។

*៧ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១០កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៥ក្រាម។

*២ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។

*៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ៣១៥,៩៦ក្រាម។

*៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០,៩៦ក្រាម និង Ke ១,៩០ក្រាម ៕

ដោយ៖ សហការី​


ចែករំលែក៖