ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី០៥ មិថុនា!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣២នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ (ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ០នាក់),​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧២២៦,៧០ក្រាម និង១កញ្ចប់តូច,​ កេតាមីន (Ke) ស្មេីនិង​ ៤៤,០៦ក្រាម,​ និងអុិចស្តាសុី (mdma) ស្មេីនិង​ ២៨៦,២៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៨អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់ ចាប់យក Ice ៧២០០,០ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៨,៤១ក្រាម។

*៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៥,៩១ក្រាម។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ១,៦៣ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៧ក្រាម។

*៦ / ព្រះវិហារ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៨ក្រាម, Ke ៤៤,០៦ក្រាម និង MDMA ២៨៦,២៨ក្រាម។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១កញ្ចប់តូច៕ ដោយ៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖