សមយុទ្ធកងទ័ពជើងទឹក Komodo ដែលនឹងប្រព្រឹត្តទៅក្នុងដែនទឹកឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ៥ ខែមិថុនា នឹងប្រមូលផ្តុំកងកម្លាំងមកពី ៤៩ ប្រទេស រួមទាំងការចូលរួមពីមហាអំណាចសេដ្ឋកិច្ច និងយោធាជាច្រើន។
យោងតាមសារព័ត៌មាន South China Morning Post សមយុទ្ធកងទ័ពជើងទឹក Komodo ដែលរៀបចំដោយឥណ្ឌូណេស៊ី នឹងធ្វើឡើងនៅច្រកសមុទ្រ Makassar ដែលជាតំបន់រវាងកោះ Borneo នឹងកោះ Sulawesi ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៨ ខែមិថុនា។
កងកម្លាំងមកពីប្រទេសចំនួន 49 រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថាន… នឹងចូលរួមនៅក្នុងសមយុទ្ធនេះដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយមនុស្សធម៌និងការជួយសង្គ្រោះនៅសមុទ្រ។
វាត្រូវបានពិពណ៌នាថាជាពេលវេលាដ៏កម្រនៃកិច្ចសហប្រតិបត្តិការនៅក្នុងពេលវេលានៃភាពតានតឹងការទូត និងការប្រកួតប្រជែងផ្នែកការពារជាតិកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ក្នុងចំណោមប្រទេសដែលចូលរួមមានប្រទេសជាច្រើនដែលប្រឈមមុខដាក់គ្នាជាច្រើនឆ្នាំដូចជា កូរ៉េខាងជើង – កូរ៉េខាងត្បូង ឥណ្ឌា – ប៉ាគីស្ថាន…ព្រឹត្តិការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសន្និសីទការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរីបានបញ្ចប់ដោយការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងចិន។
អ្នកជំនាញនិយាយថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន និងបានចាត់ចែងកិច្ចប្រជុំ G20 កាលពីឆ្នាំមុននៅកោះបាលីយ៉ាងប៉ិនប្រសប់បានបំពេញតួនាទីជាអ្នកសម្រុះសម្រួលក្នុងតំបន់ដោយស្ងាត់ស្ងៀម ជាមួយនឹងការទាមទារប្រកួតប្រជែងជាច្រើនចំពោះប្រទេសចិនក្នុងសមុទ្រនិងដែនដី៕ ដោយ៖ ធីរីណា
រូបថត ៖ EPA-EFE