ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ១២រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១២ រូប ៖

១-ឧត្តមសេនីយ៍ឯក ផន សុភា 

២-ឧត្តមសេនីយ៍ទោ សាយ សោភ័ណ្ឌ 

៣-ឧត្តមសេនីយ៍ទោ គឹម ម៉េងហេង

៤-ឧត្តមសេនីយ៍ទោ សៀម ចាន់សុជាតិ

៥-ឧត្តមសេនីយ៍ទោ អែម សារិន

៦-ឧត្តមសេនីយ៍ទោ លឹម ធាង

៧-ឧត្តមសេនីយ៍ទោ ប៊ុន សុីផៃ 

៨-ឧត្តមសេនីយ៍ទោ ធុច ខេមរិន្ទ 

៩-ឧត្តមសេនីយ៍ទោ គឺ សុផន 

១០-ឧត្តមសេនីយ៍ត្រី ព្រំ ចាន់ណា

១១-ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ

១២-ឧត្តមសេនីយ៍ត្រី សុីម ស៊ីផាន់ណា 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖