ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិ​លេ​ខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤​ រថយន្តបុកបន្តកន្ទុយគ្នាសរុបប្រមាណ​០៩គ្រឿង​ ចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ពី ព័ត៌មានបឋម ជុំវិញ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកបន្តកន្ទុយគ្នា ។ 

គឺរន្ធត់ណាស់ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិ​លេ​ខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤​ រថយន្តបុកពីក្រោយរថយន្ត​ សរុបប្រមាណ​០៩គ្រឿង​ ចំណុចក្បែរចំណោទយាយម៉ៅពេជ្រនិល​ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ។

អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា,៖​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង១៤៖២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ ឈានដល់

    –ស្លាប់០១នាក់(ភេទស្រី)នៅកន្លែងកើតហេតុ

    – របួសធ្ងន់០២នាក់ប្រុស

    – ខូចខាតរថយន្ត៩គ្រឿងធ្ងន់ ។

ករណីនេះ កំលាំងនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកំលាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលេីករណីនេះកុំអោយកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស។ 

ព័ត៌មានលំអិតអង្គភាពយើងនិងជម្រាបជូនពេលក្រោយ ៕

ដោយ ៖ សិលា


ចែករំលែក៖