ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកសំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម : 

១- អ្នកដែលមិនទទួលស្គាល់កំហុសខ្លួនឯង = គឺជាមនុស្សគ្មានការទទួលខុសត្រូវ?

២- ការនិយាយថាគណបក្សប្រជាជនកម្ពុជាទិញមនុស្ស = គឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនយោបាយពលរដ្ឋ?

៣- យាយហួរមិនមែនជា គ.ជ.ប ទេ = កុំចេះថាជំនួស គ.ជ.ប ?

៤-  ទោះយាយហួរខិតខំនិយាយយ៉ាងណាក៏ភ្លើងទៀនបានរលត់ហើយ = ភ្លើងទៀនមិនអាចឆេះឡើងវិញទេ?

៥- រឿងភ្លើងទៀនរលត់មិនពិបាកយល់ទេ = មិនគួរជនបរទេសខ្លះធ្វើមិនយល់កើត?

៦- អាត់ ធន់ គ្រាន់តែមេសហជីពមួយផ្នែកប៉ុណ្ណោះ = មិនមែនជាសហជីពតំណាងកម្មករនិយោជិតទូទាំងប្រទេសទេ?

៧- កម្ពុជាជាប្រទេសតូច មានសេដ្ឋកិច្ចអន់ថយ = បើមានផលវិបាកដោយជះឥទ្ធិពលពីក្រៅក៏កម្ពុជាប៉ះពាល់តិចជាងបណ្តាប្រទេសនៅលើពិភពលោកដែរ?

៨- គ្មានក្រុមឧទ្ទាមក្រៅច្បាប់ណាចេះគិតគូពីសុខទុក្ខរបស់កម្មករនយោជិតជាងរាជរដ្ឋាភិបាលកម្ពុជាទេ = ពួកក្រុមឧទ្ទាមក្រៅច្បាប់និយាយប្រទាញទៅរកផលអវិជ្ជាមានជានិច្ចក្នុងចេតនាបំភិតបំភ័យកម្មករនិយោជិត?

៩- តើយាយហួរមានឋានៈស្អីទៅបង្ខំឲ្យអ្នកនាំពាក្យគណបក្សចលនាឆ្ពោះទៅមុខចេញសេចក្តីថ្លែងការណ៍ = មកថៃគេមិនមើលមុខផងនោះ?

១០- ព័ត៌មានថាបក្សប្រឆាំងថៃឈ្នះឆ្នោតមិនអនុញ្ញាតឲ្យពលករខ្មែរនៅធ្វើការក្នុងប្រទេសថៃ = គឺព័ត៌មានក្លែងក្លាយបង្កើតដោយក្រុមឧទ្ទាមក្រៅច្បាប់? ៕

ដោយ ៖ សហការី


ចែករំលែក៖