ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ។
ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ៣១នាក់ (ស្រី ៤នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៨០៨,២៣ក្រាម និង១១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៧អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៤អង្គភាពមានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,២៤ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ២២,៤៥ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៥២ក្រាម។
*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១២ក្រាម។
*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ស្រី ២នាក់ ចាប់យក Ice ១៦៤៦,១៣ក្រាម។
*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩,៤២ក្រាម។
*៧ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ៥,១៣ក្រាម។
*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យក Ice ៧១,៦៥ក្រាម។
*៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។
*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ៤៩,៥៧ក្រាម៕
ដោយ៖ សហការី