ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូនៅខណ្ឌពោធិសែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យកម្រិតធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនក្រោយពីពួកគេលួចម៉ូតូជនរងគ្រោះទៅលក់។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រខណ្ឌឬស្សីកែវ។ 

ជនសង្ស័យចំនួន ០២នាក់មានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ មៀច សាម៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលេខ ៩០១ ភូមិទួលសង្កែ សង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

​ ដោយមានការបញ្ជាផ្ទាល់​ពី​ ឧត្តមសេនីយ៍ឯក​ ង៉េង​ ជួ​ ប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជាឱ្យ​ លោក​ ឧ​ត្តមសេនីយ៍ទោ​ ជាវ​ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងសហការជាកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យធ្វេីការស្រាវជ្រាវជនសង្ស័យមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មរហូតកំណត់មុខសញ្ញាបាននិងធ្វេីការឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូធ្វើសកម្មភាពត្រូវបាននគរបាលឃាត់និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖