ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីការសម្របសម្រួលជាមួយម្ចាស់គម្រោង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ បានចេញ សេចក្តីជូនដំណឹង ដល់ពលរដ្ឋដែលបានទិញលំនៅឋាន ឬ ខុនដូ ហើយត្រូវបានម្ចាស់គម្រោងរឹបអូស ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប ជាបន្ទាន់ ដើម្បីការសម្របសម្រួលជាមួយម្ចាស់គម្រោង។

យោងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) សូមជម្រាប ជូនដល់អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.រស.ប. ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។ អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣- ៧២៧ /០៩៩ ៩៨០ ៤៩៩ /០៦៩ ៥១៧.១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ F ជាន់ទី៧. ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំណេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ន.អ.ប. នឹងតាមដានព័ត៌មានពាក់ព័ន្ធនឹងកិច្ចការនេះតាមបណ្ដាញ សង្គមផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ៕

ដោយ ៖ សិលា


ចែករំលែក៖