ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងែទី១០ខែ​ មិថុនា ឆ្នាំ២០២៣ កម្លាំងល្បាតអធិការខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពីបទរក្សាទុកសារធាតុញៀន នៅចំណុច  ផ្លូវ ៥០៨ កែង ៩៩ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ សារិទ្ធ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅម្តុំផ្សារណាសុធី សង្កាត់ ចោមចៅ ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

-វត្ថុតាងដកហូត ក្រាម សថ្លា ចំនួន ១៩ កញ្ចប់  ៩កញ្ចប់ ធំល្មម ១០ កញ្ចប់តូច និងទូរសព្ទ័ដៃ ២គ្រឿង ម៉ាក សាំសុងទាំង ២គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាក ប៊ីត ពណ៌ខៀវ ស ស្លាកលេខ ១CX ៦៩៨២ភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖