ខេត្តតាកែវ៖ ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ២២និង៤៥នាទីយប់ ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ សង់អំពីឈើប្រក់ស័ង្កសីសសរបេតុង ជញ្ជាំងស័ង្កសី ទំហំ ទទឹង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ សួន ម៉េត ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ កសិករ (ជាស្រីម៉េម៉ាយ)។
សម្ភារ:ខូចខាតរួមមាន ៖ គ្រែដេក ០១ គ្រឿង កង់ចំនួន ០២ គ្រឿង ទូរទស្សន៍ ០១ គ្រឿង និងខោ អាវ មួយចំនួន សរុបជាទឹកប្រាក់អស់ ៤០លានរៀល ។
ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
ក្រោយពេលទទួលព័ត៌មានកម្លាំងជំនាញចុះអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ ០២ឡាន ទើបបានរលត់ទាំងស្រុង ៕
ដោយ៖សុខាសែនជ័យ