ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះពីរគ្រឿងបុកគ្នា នៅអាកាសយានដ្ឋានជប៉ុន ស្លាបយន្តហោះម្ខាងត្រូវបាក់

ចែករំលែក៖

ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបាននិយាយថា យន្តហោះដឹកអ្នកដំណើរពីរគ្រឿងហាក់ដូចជាបានបុកគ្នានៅជិតផ្លូវនៅហោះហើរនៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ។រូបភាពដែលថតដោយ NHK បង្ហាញថាយន្តហោះ EVA Air និង Thai Airways ស្ថិតនៅលើផ្លូវ។ ផ្នែកនៃស្លាបយន្តហោះរបស់ក្រុមហ៊ុន Thai Airways ទំនងជាបាក់ ហើយធ្លាក់ក្បែរផ្លូវសម្រាប់ហោះហើរ។
ការិយាល័យអាកាសយានដ្ឋានតូក្យូបានបញ្ជូនក្រុមជំនាញទៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេត។ ចំណែកផ្លូវហោះហើរត្រូវបានផ្អាក់បណ្តោះអាសន្នមួយរយៈខ្លី។
ក្រុមហ៊ុន Japan Airlines និង All Nippon Airways បាននិយាយថា ជើងហោះហើរក្នុងស្រុក និងអន្តរជាតិមួយចំនួនរបស់ពួកគេត្រូវបានពន្យារពេល។ ក្រុមហ៊ុនដឹកជញ្ជូនទាំងពីរកំពុងបញ្ជាក់ពីព័ត៌មានលម្អិតអំពីស្ថានភាព៕ ដោយ៖ ធីរីណា

រូប​ថត​៖ NHK WORLD


ចែករំលែក៖