ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ចោមចៅទី៣ចុះបង្ក្រាបចាប់យកទូល្បែងស៊ីសងមួយកន្លែងនៅក្នុងបុរីញូវថោន

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងមួយកន្លែងរបស់ជនជាតិចិនដឹកសម្ភារចូលមិនទាន់បានបេីកលេងផងស្រាប់តែអាជ្ញាធរចុះចាប់បានមុន។ 

    ប្រតិបត្តិការ​បង្ក្រាបនេះបានធ្វេីឡេីងនៅវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅក្នុងបុរីញូវថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    លោក​ វ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា ផ្ទះខាងលេីម្ចាស់បានជួលឱ្យជនជាតិចិនរយៈពេល៣ខែមកហេីយ​ តែ២ខែក្រោយនេះមិនបានបង់ថ្លៃឈ្នួលផ្ទះនោះទេ ទេីបម្ចាស់មកមេីលឃេីញចាក់សោខាងក្រៅ ហើយពេលម្ចាស់ចាក់សោចូលទៅមេីលក៏ឃេីញមានទូហ្គេមបាញ់ត្រីចំនួន២ទូ​ ទូលេងហ្គេមចំនួន៤ទូ​ ទេីបរាយការណ៍ប្រាប់អាជ្ញាធរតែម្តង។ 

   ក្រោយពីទទួលបានព័ត៌មាននេះភ្លាមរដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់​ចុះចាប់យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣​ជាបណ្តោះអាសន្ន​ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖