ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៤នាក់ នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០៩ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៣៥ករណី មានមនុស្ស ២,៤០១នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៩៤សំណើ និងបិទសំណុំរឿង ៣០២សំណើ (រកឃើញមនុស្ស ១,៣៧០នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤១ករណី៕
ដោយ៖ សហការី