ព័ត៌មានទាន់ហេតុការណ៍៖

ទៅជួយសង្គ្រោះកូនលង់ទឹកបែរជាលង់ស្លាប់ខ្លួនឯង

ចែករំលែក៖

   ខេត្តព្រះសីហនុ៖​ បុរសម្នាក់បានលិចចូលទៅក្នុងទឹកសមុទ្របាត់ខណៈចុះទៅលេងទឹកជាមួយកូនហើយកូនលង់ទឹកក៏ទៅជួយរុញកូនមកខាងលេីបែរជាឈ្លក់ទឹកខ្លួនឯងលិចទៅបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅឆ្នេរអូរឈើទាល​ ក្រុងព្រះសីហនុ។ 

    បុរសខាងលេីឈ្មោះ ហេង ពិសិដ្ឋ អាយុប្រហែល៤០ឆ្នាំ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ បុរសខាងលេីជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូបលេខ៨៨៨។ 

   បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុសអាយុប្រមាណ១០ឆ្នាំជាង​បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឱ្យឈ្លក់ទឹកពេលនោះឪពុកឃើញក៏ហក់ទៅជួយកូនរុញកូនមករាក់ តែពេលនោះគាត់ជាឪពុកបានលង់ទឹកនិងបាត់ខ្លួនរហូតមកទល់ពេលនេះរកមិនទាន់ឃើញនៅឡើយដែលខណៈពេលនេះក្រុមឆ្មាំសមុទ្រនិងសមត្ថកិច្ចកំពុងស្វែងរកសង្គ្រោះ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖