ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេជោ​ ហ៊ុន​ សែន ​៖​ មានសន្តិភាព! មានការវិនិយោគ! មានការងារ!​ ឱកាសការងារ ៤៥០០ កន្លែង! ដាក់ពាក្យភ្លាម! សម្ភាសភ្លាម!

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅល្ងាចថ្ងៃ​អាទិត្យ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ មានសន្តិភាព! មានការវិនិយោគ! មានការងារ!​ ឱកាសការងារ ៤៥០០ កន្លែង! ដាក់ពាក្យភ្លាម! សម្ភាសភ្លាម!

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) នឹងរៀបចំ៖ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកចូលរួម នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះអំពីការទទួលបានការងារ រក្សាការងារ និងបង្កើនផលិតភាពការងារពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង​ និងបទពិសោធន៍ផងដែរ​។ 

បន្ថែមពីនេះ​ សម្ដេច​តេជោ​ បានគូសបញ្ជាក់ថា៖​ ដូច្នេះ កូន ក្មួយ និងចៅៗ ជាយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕

ដោយ​៖ សហការី​


ចែករំលែក៖