ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពដោយការផ្ទុះភ្នំភ្លើងនៅហ្វីលីពីន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា មនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរតំបន់ភ្នំភ្លើងមួយក្នុងប្រទេសហ្វីលីពីន ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្ន នៅចំពោះមុខការព្រមានដោយអាជ្ញាធរពីផលប៉ះពាល់ដល់សុខភាពអាចបង្កឡើងដោយផេះ និងឧស្ម័នពុលចេញពីភ្នំភ្លើង។
ក្រុមអ្នកជំនាញភ្នំភ្លើងនិងរញ្ជួយដីរបស់ហ្វីលីពីន នៅថ្ងៃអាទិត្យនេះបាននិយាយថា មានគ្រោះរញ្ជួយដីមួយកើតចេញពីបន្ទុះភ្នំភ្លើង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយមានដុំថ្មជាច្រើនបានធ្លាក់ពីភ្នំភ្លើង Mayon នៃខេត្ត Albay ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។ ដោយឡែក បើតាមអាជ្ញាធរហ្វីលីពីន មនុស្សប្រហែល ១២,៨០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ភ្នំភ្លើង Mayon ស្ថិតនៅចម្ងាយ ៣៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ហើយវាគឺជាភ្នំភ្លើងសកម្មមួយនៅក្នុងចំណោមភ្នំភ្លើងសកម្មទាំង ២៤ ក្នុងប្រទេសហ្វីលីពីន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖