ព័ត៌មានទាន់ហេតុការណ៍៖

លោក ព្រាប កុល ប្រាប់វិនិយោគបរទេស ពីសក្តានុពល កត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសា កម្ពុជាធានាបាននូវស្ថិរភាព នយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ លោក ព្រាប កុល ប្រាប់វិនិយោគបរទេស ពីសក្តានុពល កត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសា កម្ពុជាធានាបាននូវស្ថិរភាព នយោបាយ ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ព័ត៌មាន ជំនួបវាង លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមហ៊ុនបរទស សម្រាប់ការផ្សព្វផ្សាយនៅថ្ងៃនេះ។

សូមបញ្ជាក់ថា : នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រាប កុល រដ្ឋមន្រ្តីបតិ អមនាយករដ្ឋមន្តី្រ ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានទទួលជួបជាមួយនឹងប្រតិភូក្រុមហ៊ុនបរទេសចំនួនពីរក្នុងពេលជាមួយគ្នាដែលរួមមាន៖

១) ក្រុមហ៊ុន Shannd Construction Engineering Group Corporation Limited តំណាងដោយ លោក Yan Yorgjun ជាប្រធាន (Chairman) ។

និង ២) ក្រុមហ៊ុន Glory Energy Storage Tech ដែលមានលោក An Yemin ជាអគ្គនាយក {CEO} ។ 

– លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនបរទេស ដែលបានអញ្ជើញមកសិក្សាពីឱកាសធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីគណ:ប្រតិភូក្រុមហ៊ុនបានធ្វើការណែនាំអំពីក្រុមហ៊ុនរបស់ខ្លួន និងបង្ហាញគោលបំណងនៃការ សិក្សាអំពីឱកាសវិនិយោគនៅកម្ពុជា លោក ព្រាប កុល បានផ្ដល់ការណែនាំអំពីសក្តានុពលនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់ការវិនិយោគលើច្រើនវិស័យរួមមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស កសិ- ឧស្សាហកម្ម ហេត្ថារចនាសម្ពន្ធ និងថាមពល ។ល។ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលសហគ្រាស និង ក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា តាមរយ:គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជា ពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថិរភាព នយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិផ្សេងៗជាច្រើនទៀត។

គណ:ប្រតិភូនៃក្រុមហ៊ុនបរទេសបានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ និងជាពិសេសបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងបាន ផ្កាថ្លែងអំណគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស និងថ្លែងអំណរគុណដល់ឯក ឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សា ដោយផ្ទាល់នៅថ្ងៃនេះ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនឹងបន្តជួយគាំទ្រ និងសហ ការណ៍ជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគ ដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតការងារជូនដល់ប្រជា ពលរដ្ឋខ្មែរបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះករណីនេះនៅក្នុង ប្រព័ន្ធ Telegram របស់សម្តេច នៅព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ៕ 

ដោយ ៖ សិលា


ចែករំលែក៖