ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះបង្ក្រាបជាក់ស្តែងក្នុងករណី​ ជូញដូរគ្រឿងញៀនខុសច្បាប់ (ដោយប្រេីវិធានញុះញង់)ចំនួន០១លើកឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់​ (ស្រី២នាក់)

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា÷កាលពីវេលាម៉ោង  ០៥ និង ៣០នាទី ថ្ងៃអង្គា​រ១០រោច ខែជេស្ឋ​ ឆ្នាំខាលចត្វាស័ក​ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមិថុនា​ ឆ្នាំ២០២៣ ការបង្ក្រាបករណីនេះដឹកនាំ​ដោយលោក​ វរសេនីយ៍ទោ ស្រី​ ម៉ន​ ប្រធានមន្ទីរស្រាវជ្រាវ​ និង​បង្រ្កាបបទល្មេីស​ សហការជាមួយកម្លាំង​មូលដ្ឋានស្រុកសាលាក្រៅ​ កម្លាំងចំនួន១៥នាក់​ ​មធ្យោបាយរថយន្តចំនួន០៤គ្រឿង​   ម៉ូតូចំនួ២គ្រឿងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន  និងមានការសម្របសម្រួលដឹកនាំនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងខេត្តប៉ៃលិន បានចុះបង្រ្កាប ជាក់ស្តែងស្ថិតនៅភូមិផ្សារព្រំជេីង​  ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញកងរាជអាវុធខេត្តប៉ៃលិនបានបន្តថា÷ការចុះស្រាវជ្រាវករណីជាក់ស្ដែងបានឃាត់ខ្លូនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន១១នាក់​ ស្រី០២នាក់​ ក្នុងនោះ​ ជនជាតិចិនម្នាក់​ ប្រុស​ 

ទី១/ឈ្មោះ​ CHAIWAT ភេទប្រុស​ អាយ២៧​ឆ្នាំ​ ជនជាតិថៃ​ ទីកំនៅកំណេីតប្រទេសថៃ​ បច្ចុប្បន្នស្នាក់នៅ​ ភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​(មានថ្នាំ) ។ 

ទី២/ឈ្មោះ​ REWAT ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិថៃ​ ទីកន្លែងកំណេីតប្រទេសថៃ​ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ​ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​(មានថ្នាំ) ។ 

ទី៣/ឈ្មោះ​ SORAVIT  អាយុ២១ ឆ្នាំ​  ភេទប្រុស​   ជនជាតិថៃ​ បច្ចុប្បន្នស្នាក់នៅ​ ភូមិផ្សារព្រំជេីង​ឃុំស្ទឹង​ កាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ (មានថ្នាំ)។ 

ទី៤/ឈ្មោះ​ APICHAI  អាយុ២៤ឆ្នាំ​ ជនជាតិថៃ​ ទីកន្លែងកំណេីតប្រទេសថៃ​  បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន(មានថ្នាំ)។

ទី៥/ឈ្មោះ​ WORAWIT ភេទប្រុស​ ជនជាតិថៃ​ ទីកន្លែងកំណេីត(មានថ្នាំ)​  ប្រទេសថៃ​ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​

ទី៦/ឈ្មោះ​ ANAWAT  ភេទប្រុស​ អាយុ២០ឆ្នាំ​ ទីកន្លែងកំណេីតប្រទេសថៃ​ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​  ខេត្តប៉ៃលិន​  (មានថ្នាំ)

ទី៧/ឈ្មោះ​ EKKACHAI  ភេទប្រុសអាយុ២៦ឆ្នាំជនជាតិថៃ​ ទីកន្លែងកំណេីតប្រទេស​ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ​ជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ។

ទី៨/ឈ្មោះ​ SUPHAKON  ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិថៃ​ ទីកន្លែងកំណេីត​ប្រទេសថៃ​ បច្ចុប្ប្នន្ន​ ភូមិផ្សារព្រជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។

ទី៩/ឈ្មោះ​ MANYLAT  ភេទស្រី​ អាយុ២៣ឆ្នាំ​ជនជាតិថៃ​ ទីកន្លែងកំណេីតប្រទេសថៃ​ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រយកសាលាក្រៅ​ ខេត្តប៉ៃលិន​ (មានថ្នាំ)។

ទី១០/ឈ្មោះ​ MONTHAKAN  ភេទស្រី​ អាយ២៩ឆ្នាំ​ ជនជាតិថៃ​ ទីកន្លែងកំណេីត​ ប្រទេសថៃ​ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រុំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ (អត់ថ្នាំ)។

ទី១១/ឈ្មោះ​   LONG  FA  ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ ទីកន្លែងកំណេីត​ ប្រទេសចិន​ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំជេីង​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ (គ្មានថ្នាំ)​  ​ ។ 

+ វត្ថុតាងចាប់យកសរុប

១/ម្សៅក្រាមពណ៌សរចំនួន៨កញ្ចប់​ ស្មេី៨.០ក្រាម​ ទាំងសំបក

២/ម្សៅក្រាម​ (k)១កញ្ចប់ធំ​ និង​ ១៨០កញ្ចប់តូច​ ស្មេីនិង១៩៣​ក្រាម ទាំងសំបក

៣/យ៉ាម៉ា​៥កញ្ចប់ស្មេីរ១១៨៦គ្រាប់

៤/ថ្នាំក្រវីពណ៌ផ្កាឈូក៩គ្រាប់

៥/ថ្នាំបន្ទះគ្រាប់សំបកពណ៌ក្រហមសង្ស័យសារធាតុញៀនចំនួន៨បន្ទះ​ 

៦/កញ្ឆាក្រៀមចំនួន២ដុំ

៧/ជញ្ជីថ្លឹងថ្នាំញៀនចំនួន៣

៨/ទូដែកចំនួន២

៩/កាំភ្លេីងហ្គាសចំនួន០១ដេីម

១០/ទឹកសេរ៉ូក្អកផ្សំទឹកក្រធុម៥៧ដប

១១/ម៉ាស៉ីនអ៊ុតថងចំនួន០១

១២/ម៉ាស៉ីនក្រឡុកកញ្ឆាចំនួន០១

១៣/បំពង់ជក់កញ្ឆាចំនួនមួយ

១៤/បំពង់ស៉ីយូហិតkមួយដុំ

១៥/ទឹកក្រធុមចំនួន២ដប

១៦/ថងសម្រាប់ច្រកមួយចំនួនធំ

១៧/សៀវភៅកសិករថៃចំនួ​ន១ក្បាល

១៨/អត្តសញ្ញាណប័ណ្ណ១

១៩/ជញ្ជៀន១វង់

២០/ខ្សែក​ មួយខ្សែ

២១/ខ្សែដៃចំនួន២ខ្សែ​ 

២២/ស៉ីញអាវរូបព្រះមួយ

២៣/លិខិតឆ្លងដែនចំនួន៨

២៤/ទូរស័ព្ទដៃចំនួន ៨គ្រឿង

២៥/លុយបាតថៃចំនួន ៣ ៣២០បាត ។

ករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារៈដែលបានដកហូតយកមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តប៉ៃលិនដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖