ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ)កាលកាលពីម៉ោង២:៣០នាទីថ្ងៃទី ០៣ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលេខ៥១ កែង២៦២ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ក្រោយពីសភាពការណ៍បានកើតឡើងភ្លាម កម្លាំងជំនាញយុត្តិធម៌ខណ្ឌ ប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន ពិនិត្យភិនភាគនិងមធ្យោបាយ ឈានដល់កំណត់បានមុខសញ្ញាសង្ស័យ នឹងបានដាក់កម្លាំងច្បាមរយៈពេល១២ថ្ងៃ តាមតំបន់ដែលមុខសញ្ញាចេញចូលនឹងតែងប្រព្រឹត្តសកម្មភាព លុះដល់វេលាម៉ោង០១និង២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២រូបខាងលើនៅចំណុចតាមបណ្តោយផ្លូវ ព្រះសុរាមរិទ្ធិ កែង១៩ សង្កាត់ ចតុមុខ តែម្តង។
ចំពោះមុខ កម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញយកចម្លើយ បន្តរកបក្សពួក និងសកម្មភាពដែលសមាសភាពខាងលើបានប្រព្រឹត្តកន្លងមក។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ សារិត ភក្តី ហៅក្តី អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាក (អ្នកធ្វេីសកម្មភាពឆក់) ។
ទី២. ឈ្មោះ អែម បញ្ញា ហៅ អាញ្ញា អាយុ១៨ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (ជាអ្នកបេីកម៉ូតូ)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ