ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្មលើកំណាត់ផ្លូវជាតិលេខ៣ត្រូវជាប់អន្ទាក់របស់សម្ថកិច្ចស្រុកត្រាំកក់ហើយ

ចែករំលែក៖

ខេត្តតាកែវ ៖ មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្មលើកំណាត់ផ្លូវជាតិលេខ៣ត្រូវជាប់អន្ទាក់របស់សម្ថកិច្ចស្រុកត្រាំកក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក ត្រាំកក់ ខេត្តតាកែវ បានបង្ហោះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធ្វើសកម្មភាពវ៉ៃធាក់ប្លន់យកម៉ូតូតាមដងផ្លូវសាធារណៈ )។

សូមបញ្ជាក់ថា : នៅថ្ងៃពុធ ១១ រោចខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០២៣ វេលាម៉ោង ២៣:៣០ នាទី នៅចំណុចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៥ និង ៧៦ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីលួចមានស្ថានទម្ងន់ទោស មួយបង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០២គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត នៅពេលដែលជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ពណ៌ខ្មៅស៊េរី ២០២៣តាមផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

ពេលធ្វើសកម្មភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បកក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ ២២ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន០៣នាក់ព្រមទាំង ចាប់យកវត្ថុតាងម៉ូតូសេ125 ពណ៌ខ្មៅស៊េរី ២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខកំពង់ចាម1.V9914។

សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យរួមមាន : 

១-ឈ្មោទួន ចាន់តុលា ភេទប្រុសអាយុ ១៤ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)។

២-ឈ្មោះ សាន មេសា ភេទប្រុសអាយុ ១៤ ឆ្នាំជនជាតិខ្មែរអ៊ិស្លាមនៅភូមិឡគោសង្កាត់លេខ ៥ ខណ្ឌឬស្សីកែវ(ឃាត់ខ្លួនបាន)។

៣-ឈ្មោះគង់ សុវណ្ណា ភេទប្រុសអាយុ២០ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)។

ចំណែកបក្សពួក០២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់

១-ឈ្មោះយស់ ចាន់ណា ភេទប្រុសអាយុ ១៦ ឆ្នាំជនជាតិខ្មែរអ៊ិស្លាមនៅភូមិឡគោសង្កាត់លេខ ៥ខណ្ឌឫស្សីកែវ (គេចខ្លួន)។

២-ឈ្មោះជីង ចាំងភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិគីឡូលេខ ៧ ខណ្ឌឫស្សីកែវរាជនីភ្នំពេញ(គេចខ្លួន)។

បញ្ជាក់ ម៉ូតូដែលដកហូតបានគឺជារបស់ឈ្មោះ ជីងចាំង។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញា ។

សមត្ថកិច្ចយើងកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ 

ដោយ ៖ សិលា


ចែករំលែក៖