សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសកាលពីថ្ងៃពុធ (១៤ មិថុនា) ថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EBU) ដើម្បីចាក់ផ្សាយការប្រកួតបាល់ទាត់ពិភពលោកស្ត្រីឆ្នាំ ២០២៣រួចរាល់ហើយ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានការប្រឈមដាក់គ្នារវាង FIFA និងបណ្តាលប្រទេសធំទាំង៥របស់អឺរ៉ុបដែលអ្នកផ្សាយដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ជុំវិញសិទ្ធិសម្រាប់ការប្រកួតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងខែកក្កដា និងសីហា។
ប្រធាន FIFA លោក Gianni Infantino បាននិយាយនៅលើគេហទំព័ររបស់ FIFA ថា “FIFA មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបសម្រាប់ឲ្យកម្មវិធី FIFA Women’s World Cup នាពេលខាងមុខ អាចផ្សព្វផ្សាយនៅក្នុងទីផ្សារធំៗចំនួនប្រាំនៅក្នុងបណ្តាញដែលមានស្រាប់របស់ពួកគេគឺ ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស។“
ការប្រកួតបាល់ទាត់នារីពិភពលោកនឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា ហើយនឹងក្លាយជាការប្រកួតដំបូងដែលមាន ៣២ ក្រុមចូលរួម។
ចំណែកប្រាក់រង្វាន់សរុបសម្រាប់ក្រុមដែលចូលរួមកើនយ៉ាងច្រើនឡើងដល់ ១៥០ លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំងពី ៥០ លានដុល្លារក្នុងឆ្នាំ ២០១៩ និងការកើនឡើងដ៏ច្រើនក្រៃលែងនៃ ១៥ លានដុល្លារក្នុងឆ្នាំ ២០១៥ ៕
ដោយ៖ ភារៈ