ខេត្តបន្ទាយមានជ័យ៖ ទណ្ឌិតចំនួន ១៩នាក់ ចាប់ពី៣ខែ ដល់៦ខែត្រូវបានបន្ធូបន្ថយទោស ។
នេះយោងព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ធ្វើការបន្ធូ បន្ថយទោស ដល់ទណ្ឌិតពី៣ខែ ដល់៦ខែចំនួន ១៩នាក់ ក្នុងនោះស្រី០នាក់ មានទណ្ឌិតពី៣ខែមានចំនួន១៧នាក់ និងទណ្ឌិតពី៦ខែមានចំនួន២នាក់ នៅព្រឹក ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ក្នុងឱកាសពិធីបុណ្យជាតិធំៗ។ពន្ធនាគារខេត្តបន្ទាយមានជ័យបានរៀបចំ ពិធីបន្ធូបន្ថយទោស ដល់ទណ្ឌិតចំនួន១៩នាក់ ដោយមានការចូលរួមពី លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកសក្តិ សិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងជំនួយការផែនការការងារព្រហ្មទណ្ឌ លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ អនុប្រធានរងពន្ធនាគារខេត្តបន្ទយមានជ័យ ។
ក្នុងពិធីនេះដែរ លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានមានប្រសាសន៍ឲ្យដឹងថា៖ អ្នកទោសដែលកំពុងជាប់ឃុំឃាំងជាក់ស្តែង មានចំនួន១.៦០២នាក់ មានស្រី៨៣នាក់ ក្នុងនោះ មានជនត្រូវចោទមានចំនួន២៩៧នាក់ ស្រីចំនួន១៦នាក់ ,ជនជាប់ចោទមានចំនួន២៨៧នាក់ ស្រីចំនួន១៦នាក់ ពិរុទ្ធជនមានចំនួន៧៦២នាក់ ស្រីចំនួន៤០នាក់, អនិតិជនមានចំនួន២២៥នាក់ ស្រីចំនួន៦នាក់ ,ជនបរទេសសរុបមានចំនួន៦៥នាក់ ស្រី៤នាក់ ក្នុងនោះមានជនជាតិថៃមានចំនួន៥១នាក់ស្រី២នាក់ ,ជនជាតិវៀតណាមមានចំនួន៥នាក់ស្រី២នាក់ ,ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ , ជនជាតិចិនមានចំនួន៤នាក់,ជនជាតិសិង្ហបូរីមានចំនួន១នាក់ ជនពិកាមានចំនួន២៦នាក់។
លោកអ៊ុង ស៊ីផាន បានបញ្ជាក់ថា៖ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដារនិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោក អ៊ុង ស៊ីផាន ឲ្យដឹងទៀតថា ៖ អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដូចជាអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់ ។មួយវិញទៀតជនជាប់ឃុំទាំងអស់ត្រូវបាន យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ ជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។
មានមតិក្នុពិធីនេះដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើថា៖ការបន្ធូ បន្ថយទោសដល់ទណ្ឌិតចំនួន១៩នាក់ ក្នុងបន្ធូបន្ថយទោសរយៈពេល៣ខែ ,៦ខែ ក្រោយពីទទួលបានការលើកលែងទោសហើយ ពេលត្រឡប់ទៅមូលដ្ឋានវិញបងប្អូនកុំបន្តប្រព្រឹត្តបទល្មើស ត្រូវចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល ៕
ដោយ៖ វណ្ណា