ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកសេសានត្រៀមដីទំហំជាង៣ពាន់ហិកតាចែកជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសានរៀបចំដីសម្បទានសង្គមកិច្ច មានទំហំជាង៣ពាន់ហិកតាសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះអ្នកខ្វះខាតដី សម្រាប់ធ្វើលំនៅដ្ឋាន រស់នៅ និងប្រកបរបរកសិកម្ម ដោយស្របច្បាប់ នៅក្នុងឃុំចំនួនបី។

លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលហៅថាគម្រោង(ឡាហ្សិតស្រ៊ី)សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ឃុំស្រែគរ និងឃុំភ្លុក ដែលរស់នៅគ្មានដីសង់លំនៅដ្ឋាន និងដីកសិកម្ម ត្រូវទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ ចាប់ពីថ្ងៃទី១៥មិថុនាតទៅមានរយៈពេល២២ថ្ងៃ។

លោកបន្តថា នៅពេលដែលបងប្អូនបានមកដាក់ពាក្យសុំដីនេះហើយ អាជ្ញាធរមូលដ្ចាននិងពិនិត្យវិនិច្ឆ័យវាយ តម្លៃទៅតាមគ្រួសារនិមួយៗដើម្បីរៀបចំផ្តល់ដីជូនប្រកប ដោយមានតម្លាភាព ហើយដោយឡែកគម្រោងដី សម្បទានសេដ្ឋកិច្ចនេះទៀតសោធក៍នឹងផ្តល់ជូនប្រជា ពលរដ្ឋនូវហេដ្ឋារចនាសម្ព័ន្ធក៍ដូចជាការផ្តល់សេវាសាធារណៈ មានផ្លូវ សាលារៀន លូ ប្រឡាយ មណ្ឌល សុខភាព ប៉ុស្តិ សុខភាព ហើយវត្តអារាម ហើយយើងរៀបចំជាភូមិ ដែលមានសោភណ្ឌភាពស្អាត មានវាស់ វែងជាឡូជាប្លង់ ច្បាស់លាស់ ហើយបងប្អូនអាចទៅរស់នៅបានប្រកបដោយផាសុខភាព។

លោកភ្លេត សំណាង ប្រជាពលរដ្ឋរស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ បានចាត់ទុកថា នេះជាការទទួល ខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន  ដើម្បីដោះស្រាយបញ្ហាតម្រូវការចាំបាច់ ហើយប្រជាពលរដ្ឋ និងទទួលបានដីសម្រាប់រស់នៅ  និងធ្វើកសិកម្មដោយស្របច្បាប់។

លោកបន្តថា ចំពោះរូបខ្ញុំបានដីនិងមកខ្ញុំនិងកសាង ទីមួយដើម្បីកសាងផ្នែកកសិកម្មធ្វើស្រែធ្វើភ្លឺ និង ហើយជនបទ ទី២ទៀតគឺយើងមានស្ថិរភាពគឺដីនិងវាស្របច្បាប់ដើម្បីយើងកសាងផ្នែកកសិកម្មធ្វើស្រែធ្វើភ្លឺ និង ហើយនៅជនបទ។

 លោកស្រីវង្ស សារ៉ាន់ រស់នៅភូមិឃុំនេះដែរ បានសាទរជាមួយគម្រោងផ្តល់ដីនេះ ហើយលោកស្រីនឹងរៀបចំឯកសារ រួមមាន សៀវភៅគ្រួសារ -អត្តសញ្ញាណប័ណ្ណ -សៀវភៅស្នាក់នៅ និងរូបថតយកទៅដាក់ជូនអាជ្ញារដើម្បីបំពេញលក្ខខ័ណ្ឌឱ្យបានត្រឹមត្រូវតាមនីតិវិធី។

សូមបញ្ជក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដីនេះ អាជ្ញាធរ-មន្ត្រីជំនាញនិងវាយតម្លៃចំពោះ អ្នកស្នើសុំត្រូវមានចំណូលតិចជាងឬស្មើបន្ទាត់ភាព ក្រីក្រ ជាប្រភេទគ្រួសារស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ ១និងក្រ២ និងទទួលបានដីសម្រាប់សង់លំនៅដ្ឋានទំហំ៤០ម៉ែត្រ គុណនិង៦០ម៉ែត្រ និងដីកសិកម្ម ចាប់ ពី៣ហិកតាទៅ៥ហិកតា  ទៅតាមគ្រួសារដែលមានសមាជិកតិចឬច្រើន៕

ដោយ៖ សូរិយា


ចែករំលែក៖