ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​ ! ក្រុម​ហ៊ុន​ facebook បានលុប​ផេក​ The Cambodia Daily Khmer ចេញពី​ ហ្វេសប៊ុក​ ហេីយ. បន្ទាប់ពីសម្ភាសន៍ មុំ​ អស្សនី​ និយាយ ភូតកុហក​មហាជន​ និង​ ញុះញង់​ លាបពណ៌​ ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ច្រើន​

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផល​យកជនឆបោក​ មុំ​ អស្សនី​ ទៅ​សម្ភាសន៍​ភូតកុហក​មហាជន​ និង​ និយាយ​ញុះញង់​ លាបពណ៌​ ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ច្រើន​ ទីបំផុត​ ក្រុម​ហ៊ុន​ facebook បានលុប​ផេក​ The Cambodia Daily Khmer ចេញពី​ ហ្វេសប៊ុក​ ហេីយ​ ។  

សូមបញ្ជាក់ថា : កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia Daily Khmer» និងមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបចោលហើយ ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំភ្លៃបំផ្លើស ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។

អ្នកស្រឡាញ់ សន្តិភាព យុត្តិធម៌ បានលើកឡើងថា, បាបកម្ម​ជាតិ​នេះ​មិន​រង់​ចាំ​ជាតិ​ក្រោយ​ ធ្វេី​ល្អបានល្អ​ ធ្វេី​អាក្រក់​បាន​អាក្រក់​ The Cambodia Daily Khmer( RIP👎) បង្កើតសាច់រឿង សំភាសន៍តែបុគ្គល មានពិរុទ្ធភាព បំប៉ោងព័ត៌មាន បំភ្លៃ បំផ្លើស បំផ្លាញ អ្នកវិនិយោគ ទើប ក្រុមហ៊ុន facebook ផ្តល់យុត្តិធម៌ អោយអ្នករងគ្រោះ។ 

ពាក់ព័ន្ធនឹងករណីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ទំព័រហ្វេសប៊ុក The cambodia daily khmer មានអ្នកតាមដាន Follower ១.៥លាននាក់ ត្រូវចាកចេញពីពិភពលោកហើយ បន្ទាប់ពីចាញ់បណ្ដឹងនៅក្នុង Facebook ខ្ញុំជាច្រើនករណី។ អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការប្រើអំណាចសារព័ត៌មាន បំផ្លាញសន្តិភាពចោទថ្នាក់ដឹកនាំទាំងបំពាន និងតាមសម្លាប់សេដ្ឋកិច្ច និងអាយុជីវិត ជីវភាពអង្គភាពខ្ញុំ ដែលទទួលផលទាំងផ្ទាល់ និងទាំងប្រយោលរាប់សែននាក់ ដូច្នេះអំពើអាក្រក់ទាំងនេះ គឺជាបាបកម្មបានធ្លាក់ទៅអស់លោកបណ្ដើរៗហើយ»។

លោកបន្តថា «បើសិនជាអស់លោកចង់បាន ទំព័រនោះមកវិញ យើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិក៏បាន ខ្ញុំកំដរជានិច្ច ខ្ញុំជឿលើភាពត្រឹមត្រូវរបស់ខ្ញុំ ឬក៏ស្នើមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា តែក៏មិនប្រាកដថាអង្គភាពខ្ញុំព្រមនោះទេ ឬក៏លោកអាចពឹងពាក់បរទេសតាមទម្លាប់លោកដដែលចុះ។ ខ្ញុំប្រាប់ហើយថាចប់ស៊ីហ្គេមខ្ញុំឲ្យស្ពៃ។ ឡេង ណាវ៉ាត្រា បានប្រាប់ហើយ បើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយឲ្យដួល បើវាយមិនដួលឡេង ណាវ៉ាត្រា នឹងតដៃវិញ»។

គួររំលឹកផងដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily ដែលមានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំផ្លៃ និងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល។

ដូចនេះការលប់ចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានមួយនេះគឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញុះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖