ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ បានចេញសម្រេចប្រកាស ដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌបមន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប។ ក្នុងនោះរួមមាន :
-លោកវរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី មានតួនាទីជានាយករងបៀវត្សរ៍នគរបាលជាតិ ។
-លោកវរសេនីយ៍ទោ ណុប បូ មានតួនាទីជានាយរងការិយាល័យគ្រប់គ្រងឯកសារ នៃនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ត្រូវបានដកចេញពីមុខតំណែង ហើយបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។
សូមបញ្ជាក់ថា : មន្ត្រីនគរបាលទាំង២រូបនេះ បានខុសឆ្គងនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប្រកាសបានឱ្យដឹងថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់មន្ត្រីទាំង២រូប ត្រូវកាត់ផ្តាច់ និងលុបចេញមន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានបុគ្គលិកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា